ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននាំយកមកប្រគល់ជូន លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកតា នេត ប៉េ ព្រឹទ្ធាចារ្យ ចាប៉ីដងវែង

185

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី២១ មករា ឆ្នាំ២០២២នេះថា ៖ លោកបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកតាព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលសព្វថ្ងៃនេះលោកតាព្រឹទ្ធាចារ្យមានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ក៏ត្រូវបាននាំយកទៅជូនលោក នេត ប៉េ ជាព្រឹទ្ធាចារ្យខាងចាប៉ីដងវែងផងដែរ។ លោកតា នេត ប៉េ មានអាយុ ៦៦ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃ វែង ។ អំណោយដែលបានផ្តល់ ជូនព្រឹទ្ធាចារ្យទាំងពីរ ជាអំណោយប្រចាំឆ្នាំ ដែលសម្តេចទាំងទ្វេបាន ផ្តល់ជូនតាំងពីឆ្នាំ២០០៧ រហូតមក ដោយម្នាក់ៗទទួល បានរួមមាន៖
គ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ១,២០០ដុល្លារ ។
លោកព្រឹទ្ធាចារ្យទាំងពីរ បានសម្តែងសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែខ្វល់ខ្វាយ គិតគូពីសុខទុក្ខលំបាក របស់ប្រជាពលរដ្ឋជាប់ជានិច្ច។
សូមជម្រាបជូនផងដែរថា ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បាន ចេញ សារ មួយ ដើម្បី អបអរសាទរ និង អរគុណ ដល់ ព្រឹទ្ធាចារ្យ សិល្បករ ចាប៉ី ដងវែង ទាំងអស់ ដែល បាន ចូលរួម ថែរក្សា នូវ សិល្បៈមួ យនេះ អោយ បាន គង់វង្ស ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង