លោកហួត ហៃ ប្រជុំស្តីពីការគ្រប់គ្រងអនាម័យ បរិស្ថាន ចំពោះកាណូត- នាវាទេសចរណ៍ ដែលប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ ដើម្បីលុបបំបាត់ ការបំពុលបរិស្ថានចូលក្នុងទន្លេ
ភ្នំពេញ៖ដោយយោងតាមប្រសាសន៏ដឹកនាំរបស់លោកអភិបាលរាជធានី ភ្នំពេញនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយ អាជ្ញាធរខណ្ឌជាប់មាត់ទន្លេ និងមន្ទីរទេសចរណ៍ រាជធានីមន្ទីរបរិស្ថាន រាជធានី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីមន្រ្តីពាក់ព័ន្ធ ពិសេសជាមួយ ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ។
លោកអភិបាលរងរាជធានីថ្លែងថា៖កិច្ចប្រជុំនេះស្តីពីការគ្រប់គ្រងអនាម័យ បរិស្ថាន ចំពោះកាណូត-នាវាទេសចរណ៍ ដែលប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ ដើម្បីលុបបំបាត់ការបំពុល បរិស្ថានចូលក្នុងទន្លេ ព្រោះជាប្រភពទឹកដែល យើងទាំងអស់គ្នាប្រើប្រាស់ប្រចាំថ្ងៃ៕