ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ផ្ញើសាររំលែកទុក្ខមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner

109

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយជូនចំពោះលោក Alain Berset ប្រធានាធិបតីសហព័ន្ធស្វីស ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលទទួលអនិច្ចកម្មនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីក្រសួងសុខាភិបាល បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសព លោកសាស្រ្តាចារ្យ BEAT RICHNER ដែលបានទទួលមរណភាព នាថ្ងៃទី៩ កញ្ញា ២០១៨ វេលាម៉ោង២:៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នាទីស្តីការក្រសួងសុខាភិបាលនារសៀលថ្ងៃទី១០ កញ្ញា ២០១៨។

នៅ​រសៀល​ថ្ងៃទី​១០ ​ខែ​កញ្ញា ​ឆ្នាំ២០១៨នេះ​ លោក​ ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ ឯលោកសាស្រ្តាចារ្យ​ BEAT RICHNER​ នៅ​ទីស្តីការ​ក្រសួង​សុខា​ភិបា​ល​។

លោកសាស្រ្តា​ចារ្យ​ BEAT RICHNER​បាន​ទទួលមរណ​ភាព​ នា​ថ្ងៃទី៩ ​កញ្ញា​ ២០១៨ ​វេលា​ម៉ោង២ និង​៤៥នាទី​ព្រឹក ​ម៉ោង​នៅប្រ​ទេសស្វីស ​ក្នុង​ជន្មាយុ​៧១ឆ្នាំ ​ដោយ​រោគា​ពាធ។

ចំណែករដ្ឋបាលខេត្តសៀមរាប ដែលមានលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពលោកវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ យើងខ្ញុំ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ មន្រ្តីរាជការ ព្រមទាំង​ប្រជាពលរដ្ឋទូទាំង​ខេត្ត​សៀមរាប មាន​សេចក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា ក្រោយពី​បាន​ទទួល​ដំណឹង​យ៉ាង​​​​​​ក្រៀម​ក្រំ​​ថាលោកវេជ្ជបណ្ឌិត BEAT RICHNER បានទទួល​​មរណ​ភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០​១​៨ វេលាម៉ោង ២ : ៤៥ នាទីព្រឹក ត្រូវ​នឹង​​​​ថ្ងៃ​អាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំ​ច សំរិទ្ធឹស័ក ព.ស.​២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយ​ជរាពាធ។ ក្នុងបរិយាកាស​ដ៏សែន​ក្តុកក្តួលនេះ ខ្ញុំសូម​សម្តែង​នូវ​ការ​​សោកស្តាយ​អាឡោះ​​​អាល័យ​​ជា​អនេក និងសូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​​​ក្រៀម​ក្រំ​នេះ ជាមួ​យ​​ក្រុម​គ្រួសារសព។
មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺ​ជា​ការ​បាត់បង់ដ៏​ធំ​ធេង មិនត្រឹមតែ​ចំពោះ​​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ តែក៏ជាការបាត់បង់​នូវ​ធនធានមនុ​ស្ស​ដ៏សំខាន់​មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជ​នកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យ​គន្ធបុប្ផា និងផ្តល់សេវាព្យាបា​ល​ដោយពុំគិតថ្លៃសម្រាប់កុមារ ដែល​បា​នរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័​យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​កម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ​ ជូន​ដួង​វិញ្ញាណក្ខន្ធរបស់​លោក បានទៅ​សោ​យ​សុខក្នុងសុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទដែលជាប់ទាក់ទង