ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដែលតាំងខ្លួន ជាអ្នកសារព័ត៌មាន ដែលបានបើកបរ ល្មើសច្បាប់ចរាចរណ៍ បានចូលខ្លួនមកសុំទោស និងធ្វើការបង់ផាកពិន័យ

39

 

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីអ្នកសារព័ត៌មានម្នាក់​ ដែលបានបេីកបរល្មេីសច្បាប់ ថែមទាំងប្រេីប្រាស់ពាក្យសម្តីមិន សមរម្យជាមួយសមត្ថកិច្ច នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅខណ្ឌចំការមន ត្រូវបានចូលខ្លួនសារភាពកំហុស និងបង់លុយផាកពិន័យ។

បុរសម្នាក់ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយជិះម៉ូតូមិនពាក់សុវត្ថិភាពពេលកំពុងបើកបរ បានចូលខ្លួនមកសុំទោសជាសាធារណៈ និងធ្វើការបង់ផាកពិន័យតាមច្បាប់។

សេចក្តីបកស្រាយបំភ្លឺ​របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងហ្វេសប៊ុក ផេកសារព័ត៌មានមួយបានចុះផ្សាយថា “មន្ត្រីនគរបាលចរាចរណ៍ គោលដៅមុខប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការចាប់យកម៉ូតូ នឹង Power bank របស់អ្នកសារព័ត៌មាន”។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណ:ជន ទាំងអស់ឲ្យបានជ្រាបថា​ ទាក់ទងទៅនឹងករណី មន្ត្រីនគរបាលចរាចរណ៍ ឃាត់ម៉ូតូអ្នកសារព័ត៌មាន​ ។

នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថិច្ចនៃ អធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចផ្លូវសុធារស មុខប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ហើយបានឃាត់ម៉ូតូ០១គ្រឿង មានគ្នាចំនួន០៤នាក់ មនុស្សធំ ចំនួន០២នាក់ កូនក្មេង ចំនួន០២នាក់ មិនពាក់មួកសុវត្ថិភាពទាំងអស់ ពេលនោះអ្នកបើកបរគាត់ មិនព្រមសហការជាមួយសមត្ថិច្ច បំពេញបែបបទតាមនីតិវិធី ដោយគាត់ថាខ្លួនគាត់ជាអ្នកសារព័ត៌មាន និងប្រើសំដីមិនសមរម្យ ព្រមទាំងថតឡាយវីដេអូទៀតផង។

បច្ចុប្បន្នម៉ូតូរបស់គាត់ដែលមានឆ្នាំងសាកថ្មទូរស័ព្ទមួយដាក់លើរានម៉ូតូ និងមានស្រាបៀរ ចំនួន០៤កំប៉ុង ទឹកក្រូច ចំនួន១កំប៉ុង ព្យួរនៅជាប់ម៉ូតូបានយក មករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ។

សូមបញ្ជាក់ថាកុំអាងខ្លួនជាអ្នកសារព័ត៌មាន​ បេីកបរល្មេីសច្បាប់​ ហេីយថែមទាំងប្រេីប្រាស់ ពាក្យសម្តីមិនសមរម្យជាមួយមន្ត្រីអនុវត្តច្បាប់ទៀតផង​ ទោះជាអ្នកសារព័ត៌មាន​ មន្ត្រីរាជការទូទៅ​ ប្រជាពលដ្ឋ​ ឱ្យតែល្មេីសច្បាប់​ ត្រូវតែអនុវត្តច្បាប់ដូចៗគ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង