ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើករថយន្ត រេចង្កូតធ្លាក់ប្រឡាយ ក្រឡាប់ផ្ងារជើង

82

ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងារជើងតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ៤៥ នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-8259ខាងលើធ្វើដំណើរពីត្បូងទៅជើងការបណ្ដោយផ្លូវមានឈ្នះឈ្នះបើកបរក្នុងល្បឿនលឿនសង្ស័យងងុយគេងក៏គ្រាចង្កូតធ្លាក់ចូលក្នុងប្រឡាយបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវឡើយ។

ក្រោយកើតហេតុម្ចាស់រថយន្តក៍ទំនាក់ទំនងទៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចឡើយ៕

អត្ថបទដែលជាប់ទាក់ទង