ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន បង្ហាញពីគម្រោងពាក់ព័ន្ធការអភិវឌ្ឍសូត្រនៅតាមជនបទ និងការបំលែងវត្ថុធាតុដើមសូត្រ សម្រាប់ផលិតផលថែរក្សាសម្ជស្ស

320

 

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក Fmiaki Takahashi អតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានចូលរួមជួបសំណេះសំណាល និងបង្ហាញអំពីសក្តានុពល និងគម្រោងមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសូត្រនៅតាមជនបទ និងការបំលែងវត្ថុធាតុដើមសូត្រ សម្រាប់ផលិតផលថែរក្សាសម្ជស្ស ការងារទស្សនកិច្ចរបស់ក្រុមវិនិយោគទុនរបស់សមាគមកម្ពុជា-ជប៉ុន ក្នុងអំឡុងខែមេសា ឆ្នាំ២០២២, និងការពិភាក្សាលើកិច្ចការរបស់កម្ពុជា ក្នុងបរិបទស្តារសេដ្ឋកិច្ច និងសង្គមក្រោយវិបត្តិកូវីដ-១៩ ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឆ្លើយតបនឹងការលើកឡើងក្នុងកិច្ចពិភាក្សា លោកជំទាវកិត្តិបណ្ឌិត បានស្វាគមន៍ចំពោះការស្នើឡើងរបស់ភាគីជប៉ុន ក្នុងកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដែលកិច្ចការនេះ ស្របតាមកិច្ចការអាទិភាពក្រសួងកិច្ចការនារី ក្នុងដំណើរការផងដែរ ជាពិសេសលើ ការងាររបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី កម្រិតថ្នាក់ជាតិ និងការធ្វើទំនើបកម្មមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តីនៅតាមបណ្តាខេត្ត។

លោកជំទាវ បានណែនាំឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តធ្វើការពិភាក្សា និងសិក្សាអំពីលទ្ធភាព នៃកិច្ចសហការលើការងារទាំងនេះ លើការគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ របស់ស្រ្តី និងការលើកកម្ពស់ជំនាញ និងសហគ្រិនភាពរបស់ស្រ្តី៕

អត្ថបទដែលជាប់ទាក់ទង