ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះ ជាង៣០០គ្រួសារ ទទួលបានអំណោយពីអង្គការមូនិធិសប្បុរសធម៍ ឆឺជី ក្រោមការសម្របសម្រួលពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះ ចំនួន៣៣៥ គ្រួសារ ទទួលបានអំណោយមួយចំនួនពីអង្គការមូនិធិសប្បុរសធម៍ ឆឺជី ក្រោមការសម្របសម្រួលពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ពិធីចែកជូននៅអំណោយ នេះ បានធ្វេីឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅបរិវេន្តវត្តតាំងក្រសាំងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញក្រោមវត្តមានលោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យនិងលោកស្រី រួមជាមួយលោក សៀ មុីងសុីន ប្រធានអង្គការមូនិធិសប្បុរសធម៍ ឆឺជី រួមនិងប្រជាពលរដ្ឋជាច្រេីននាក់ទៀត ។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសម្តែងនៅការកោតសរសេីរចំពោះទឹកចិត្ត ក្នុងការចែករំលែក របស់អង្គការសប្បុរសធម៍ ឆឺជី ដែលបាននាំមកនូវអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាត នាពេលនេះ ។ លោកបានបន្តថា ការចែករំលែកនេះ គឺជាទឹកចិត្តស្មោះសរបំផុត សំរាប់មនុស្សជាតិដែលរស់ក្នុងពិភពលោកតែមួយ ជាពិសេសការជួយចំគោលដៅ ចំពោះប្រជាពលរដ្ឋដែលបានជីវភាពខ្វះខាតពិតប្រាកដ ។ លោកហែម ដារិទ្ធ បានធ្វេីការណែនាំ ដល់បងប្អនប្រជាពលរដ្ឋ ទាំងអស់ ត្រូវចេះ ប្រុងប្រយ័ត្នការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ជាមួយនិងការមានអនាម័យអោយបានខ្ជាប់ខ្ជួន នៅបរិស្ថានជុំវិញខ្លួន ក្នុងនោះការរក្សាបរិស្ថាន ក៏ជាផ្នែកមួយសំខាន់ផងដែរ សំរាប់សុខភាពរបស់ប្រជាពលរដ្ឋ ។ លោកបានស្នេីរអោយ ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ ផងដែរ ។
ក្នុងឱកាសនោះដែតលោក សៀ មុីងសុីន ប្រធានអង្គការមូនិធិសប្បុរសធម៍ ឆឺជី បានអោយដឹងថា អង្គការមូលនិធិសប្បុរសធម៌ ឆឺជី ត្រូវបានបង្កើតឡើងដំបូងនៅតៃវ៉ាន់ ជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយភិក្ខុ នី ជីនយៀន ដោយស្មារតីបំពង់ឫស្សីសន្សំកុសលចាប់ផ្ដើមពីស្ត្រី ៣០នាក់ សន្សំថវិកាពីការទិញម្ហូប រួមជាទឹកចិត្តស្តួចស្តេីង ជារៀងរាល់ថ្ងៃ ដើម្បីជួយអ្នកមានទុក្ខ ។ លោកបានបន្តអោយដឹងថា មកទល់បច្ចុប្បន្នដំណើរការមនុស្សធម៌ ឆឺជី ស្មារតីបំពង់ឫស្សីសន្សំកុសលនេះ មានរយៈជាង ៥៥ឆ្នាំ បោះជំហានជាអន្តរជាតិ ជំនួយបានជាង ១០០ប្រទេស និងមានទីស្នាក់ការជាង ៦0ប្រទេសស្មេីរនិងជាង ៦០០កន្លែង នៅក្នុងទ្វីបទាំង៥ ។ មានបេសកកម្ម ៤ធំៗ និងចែកចេញជា៨ផ្នែក : ផ្នែកមនុស្សធម៌ ផ្នែកសុខាភិបាល ផ្នែកសុជីវធម៌ ផ្នែកអប់រំ ផ្នែកជំនួយសង្គ្រោះអន្តរជាតិ ផ្នែកបរិច្ចាគខួរឆ្អឹង ផ្នែកបណ្តុះធនធានអ្នកស្ម័គ្រចិត្ត ផ្នែកអប់រំបរិស្ថាន ។ ឆឺជី អនុវត្តន៍តែការងារមួយគត់ គឺការសាបព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់ បំផុសក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ ដើម្បីជួយដល់មានទុក្ខ និងគោរពសាសនានៃមនុស្សម្នាក់ៗ រាងៗខ្លួន។
គូសបញ្ជាក់ផងដែរថា អំណោយដែលអងមគការមូនិធិសប្បុរសធម៍ ឆឺជី ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះ ជាង៣០០គ្រួសារ នាពេលនេះ រួមមាន ៖ ឃីតមួយកញ្ជប់ មីមួយកេស អង្ករ៥០គីឡូក្រាមផងដែរ ៕