ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ប្រជុំដាក់ផែនការ ពង្រឹងការងារអនុវត្តន៍ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព

290

 

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំពិធីជួបសំណេះសំណាល និងប្រជុំដាក់ផែនការពង្រឹង ការងារអនុវត្តន៍ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។

ចូលរួមក្នុងកិច្ចប្រជុំនោះដែរ មានសមាសភាពចូលរួមមានលោក កៀង ល័ក្ស អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌលោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានខណ្ឌ លោកចៅសង្កាត់ និងលោក-លោកស្រីប្រធានភូមិ ចំនួន៣៩ភូមិ មកពីសង្កាត់កំបូល សង្កាត់កន្ទោក និងសង្កាត់ភ្លើងឆេះរទេះ៕

អត្ថបទដែលជាប់ទាក់ទង