កម្ពុជា-ថៃ ជួបប្រជុំពិភាក្សាការងារ ព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន
រាជធានីភ្នំពេញ៖ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានជំនួបពិភាក្សាការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដឹកនាំដោយលោកជំទាវ ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោកឆាវ៉ាលុត តុងឈីវ (Chavalut tongchiaw) ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីនាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា ក្នុងនាមថ្នាក់ដឹកនាំស្ថាប៍នប្រយុទ្ធប្រឆាំងគ្រឿងញៀនយេីងទាំងពីរ ប្រធានប្រតិភូកម្ពុជា-ថៃ បានសម្តែងនូវការស្វាគមន៍ទៅវិញទៅមកដោយបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលេីការបង្ការទប់ស្កាត់បទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន ប្រទេសទាំងពីរនិងការងារព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់បន្ថែមថា ប្រធានប្រតិភូកម្ពុជា-ថៃបានជជែកពិភាក្សាពីគម្រោងការផ្លាស់ប្តូរបទពិសោធន៍របស់យុវជនមកពីប្រទេសទាំង៦នៃមហាអនុតំបន់ទន្លេមេគង្គមានកម្ពុជា ថៃ ចិន ឡាវ វៀតណាម មុីយ៉ាន់ម៉ា លេីការធ្វេីទស្សនកិច្ចតំបន់ប្រឈមនឹងបញ្ហាគ្រឿងញៀនពីប្រទេសចិន ថៃ ឡាវ ដោយប្រេីមធ្យោយធ្វេីដំណេីរតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដែលគ្រោងធ្វេីខែកក្កដា ឆ្នាំ២០២២ខាងមុខ និងបានជជែកពិភាក្សាផងដែរពីការជួយដល់មជ្ឈមណ្ឌលជាតិព្យាបាល ស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ នៅខេត្តព្រះសីហនុ។