ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ១-៣

121

(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផលបច្ចេកទេស ១-៣ នៅរាត្រីថ្ងៃទី១០កញ្ញា នាពហុកីឡដ្ឋានជាតិ ។

កីឡាករលេងក្នុងតំណែងខ្សែការពារ សឿយ វិសាល ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យកម្ពុជានៅនាទីទី១៨ ក្រោយទទួលបាល់លើកចេញពីជ្រុងដោយកីឡាករ ធារី ចន្ថាប៊ីន ដែលជាការនាំមុខបណ្តោះអាសន្នត្រឹមវគ្គទី១ រយៈពេល ៤៥នាទី។

ការប្រកួតក្នុងវគ្គទី២ចាប់ផ្តើម ក្រោយសម្រាករយៈពេល ១៥នាទី អមទៅដោយមានការសម្តែងល្ខោនខោល។ កម្ពុជាមានឱកាសជាច្រើនផងដែរនៅ១៥នាទីដំបូងក្នុងវគ្គទី២ នៅតែធ្វើមិនបានសម្រេចឡើយ នៅពេលអ្នកចាំទីម៉ាឡេស៊ី ជួយសង្រ្គោះបានជាបន្តបន្ទាប់ និងរកគ្រាប់បាល់វាយបកឈ្នះវិញនៅនាទីទី៦១ នាទីទី៧៥ និងនាទីទី៩០+៤ ដោយកីឡាករពាក់លេខ៣ និងលេខ២១ និងលេខ១៣ ដោយអ្នកចាំទីកម្ពុជា ស៊ូ យ៉ាទី មិនអាចជួយសង្រ្គោះបានឡើយ។

នេះជាការបរាជ័យលើកទី១ របស់ក្រុម កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិជប៉ុន Keisuke HONDA និងជំនួយការរបស់លោកជនជាតិអាហ្សង់ទីន Felix Dalmas។ ២ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត និង សិង្ហបុរី នៅក្នុងខែតុលា ឆ្នាំ២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង