ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC អនុម័ត​ ឲ្យក្រុមហ៊ុនចំនួន១០ បើកអាជីវកម្ម ក្នុងនោះគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ ទុនវិនិយោគជាង៥០០លានដុល្លារ

353


ភ្នំពេញ៖ ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត​ ឲ្យដំណើរការក្រុមហ៊ុនចំនួន១០ បើកអាជីវកម្មនៅកម្ពុជា ដែលមានទុនរាប់រយលានដុល្លារ ក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១.៦៨៤ន្លែង។

បើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia (CDC) បានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៣ន្លែង។

២-“JH GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២០ កន្លែង។

៣-“PRESTIGE GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។

៤-“LONG CHENG SHOE PARTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចចោលសំណល់ក្នុងស្រុក (រថយន្ត បរិក្ខារអគ្គិសនី បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្ម និងលោហៈធាតុផ្សេងៗ) របស់ក្រុមហ៊ុន “MI NER VA INVESTMENT CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០០,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៥កន្លែង។

បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) “SAISITE PACKAGING (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣កន្លែង។

២)“ TGH (CAMBODIA) INDUSTRIAL CO.,LTD”:គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៨កន្លែង។

ស៊ីឌីស៊ី បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) “TING SHEN INDUSTRIAL CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ និងឧបករណ៍តចរន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

២)“GREEN LEADERS STARCH FOOD FIRST FACTORY CO.,LTD”:គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមី មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៩,៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“CHEAN CHHOENG THAI GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១.៦៨៤ន្លែង។

២-“GGU (CAMBODIA) CLOTHING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៥៩កន្លែង៕

អត្ថបទដែលជាប់ទាក់ទង