ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប់រួមបាញ់ ស្ទាក់ចាប់មីស៊ីល របស់ក្រុមហួធី ខណៈ​ប្រធានាធិប​តី​អ៊ីស្រាអែល ធ្វើទស្សនកិច្ច

79

អារ៉ាប់៖ ប្រទេស​អារ៉ាប់រួមបាននិយាយ នៅថ្ងៃចន្ទនេះថា ប្រទេស​នេះ​បាន​បាញ់​ស្ទាក់ចាប់បានមីស៊ីលផ្លោង ដែល​ត្រូវបាន​បាញ់ដោយ​ក្រុម​ឧទ្ទាម​ហួធី​នៅប្រទេសយេម៉ែន ខណៈដែលរដ្ឋនៅឈូងសមុទ្រមួយនេះទទួល​ស្វាគមន៍ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ក្នុង​ដំណើរ​ទស្សនកិច្ចលើកដំបូង។

ក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយថា មីស៊ីលនេះត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោលដែល​កម្ទេចកំទី​របស់​វាបានធ្លាក់លើតំបន់គ្មាន មនុស្សរស់នៅ។

ក្រសួងមិនបាន​និយាយ​ថា តើមីស៊ីលនេះ ដាក់គោលដៅ សំដៅទៅលើរដ្ឋធានី Abu Dhabi របស់​ប្រទេសអារ៉ាប់រួម ឬទីក្រុង Dubai ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍នៅមជ្ឈិមបូព៌ានោះទេ។

អត្ថបទដែលជាប់ទាក់ទង