ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាល គ្រូប្រដាល់សកល កម្រិតជាតិ

88

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិរយៈពេល៣ថ្ងៃគឺថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកប៊ុយសុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថាវគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣១នាក់មកពីក្លិបកីឡាប្រដាល់សកលនៃរាជធានីខេត្តនានា ដើម្បីគោលដៅពង្រឹងគុណភាពគ្រូបង្វឹក ទាំងអស់កាន់តែរឹងមាំបន្ថែមទៀតរួម ចំណែកការអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះឲ្យកាន់តែប្រសើរបន្ថែមផងដែរ។

គ្រូបង្វឹកដែលមានសមត្ថភាពល្អនឹងយកចំណេះដឹងទៅ
បង្ហាត់បង្រៀនកីឡាករកីឡាការិនីឲ្យកាន់តែមានបច្ចេកទេស
ខ្ពស់ៗដើម្បីត្រៀមចូលរួមប្រកួតប្រជែងកីឡាប្រដាល់សកលប្រចាំសប្តាហ៍ និងព្រឹត្តិការណ៍ផ្សេងៗក្រោមការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
លោកអគ្គលេខាធិការបន្ថែមទៀតថាចំពោះគ្រូឧទ្ទេសប្រចាំវគ្គគ្រូបង្វឹកកម្រិតជាតិនេះ គឺលោក Russell Stutely ដែលជាជនជាតិអង់គ្លេសមានបទពិសោធន៍ខ្ពស់រយៈពេល ៤០ឆ្នាំមកហើយលើប្រភេទកីឡាប្រដាល់សកលនេះ។

តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះសិក្ខាកាមដែលជាគ្រូបង្វឹកទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រភេទ កីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកម្រើនខណៈការបង្រៀននេះមានការសិក្សាទាំងផ្អែកទ្រឹស្តីនិងការអនុវត្តដោយផ្ទាល់ផងដែរ។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ទទួលបានការផ្តល់កិត្តិយសពីលោកវេជ្ជបណ្ឌិត ឆឹងយ៉ៅយ៉េនប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង