ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រៅពីដំណាំស្រូវ កសិករ ១គ្រួសារ ដាំដំណាំចិញ្ចឹមត្រី ,មាន់,ទា, មុខរបវិលជុំទទួលផលផ្គត់ផ្គង់ ក្នុងគ្រួសារបានធូរធារ នៅខេត្ដសៀមរាប

65

សៀមរាប៖ ក្រៅពីការប្រកបកដាំដុះ ស្រូវកសិករមួយគ្រួសារ បានដំាបន្លែ ចិញ្ចឹមត្រី មាន់ ទា ជាមុខរបវិលជុំ ដើម្បីផ្គត់ផ្គងក្នុងគ្រួសារ និងតម្រូវការទីផ្សារបើទោះបន្លែមួយភាគ មានការនាំចូលពីប្រទេសជិតខាង ក៏តម្រូវការបន្លែដែលដាំដោយដៃកសិករខ្មែរក្នុងស្រុក នៅតែជាអាទិភាពរបស់ ប្រជាពលរដ្ឋ ដែលភាគ ច្រើនមិនប្រើប្រាស់ជីគីមី នាំឲ្យប៉ះពាល់ដល់សុខភាព។

លោកលឹម ថេង អាយុ ៥៣ ឆ្នាំមានប្រពន្ធឈ្មោះស្រី អោន ជាប្រជាកសិកររស់នៅ ភូមិបង់ត្រង់ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តសៀមរាប បានរៀបរាប់ថា៖ មូលហេតុដែលគាត់ចាប់របរ ចិញ្ចឹមត្រីនិងដាំដំណាំវិលជុំនេះ គឺដោយសារតែមានដីតូចត្រឹម តែ០៤រ៉ៃប៉ុណ្ណោះ ដែលជាកេរ្តិ៍អាករពីឪពុកម្ដាយ ចែកឲ្យតែបើធ្វើស្រែវិញ វាមិនគ្រប់ហូបនោះទេ។
លោកបន្តឲ្យដឹងទៀតថា៖ ក្រោយពីចាប់មុខរបរធ្វើកម្មករសំណង់ នៅប្រទេសថៃអស់រយៈពេល ជាច្រើនឆ្នាំបែកផ្ទះសំបែង កូនចៅ ហើយមិនឃើញមានសល់ អ្វីជាដុំកំភួនឡើយ ។ នៅឆ្នាំ២០១៦​លោកសន្សំបានប្រាក់ខ្លះពីប្រទេសថៃ ងាកមកចាប់របរចិញ្ចឹមមាន់ និងដាំដំណាំវិលជុំនិងចិញ្ចឹមត្រីពោ និងត្រីប្រា នៅលើផ្ទៃដីទំហំ០៤រ៉ៃ ដែលជាដីកេរ្តិ៍នេះ ដោយជីកស្រះបណ្ដោយ ៥០ម៉ែត្រទទឹង ១៥ ម៉ែត្រនិងជម្រៅ ៥ម៉ែត្រដោយបានចិញ្ចឹមត្រីពោ និងត្រីប្រាចំនួនជាង១ម៉ឺន៥ពាន់ក្បាល ចំពោះដីនៅសល់គឺដាំដំណាំវិលជុំ ដូចជា ដូងតឿចំនួន៨០ដើម និងពោតដំណើប(៨៨)ចំនួន ០២រ៉ៃ ក្រោយពីដាំបាន រយៈពេល០២ខែ១០ថ្ងៃនឹង ទទួលផល ក្នុងនោះលោកក៏បានដាក់ដាំ ត្រសក់ស្រូវដែលមាន០២ប្រភេទ មានត្រសក់ស្រូវទុំ និងត្រសក់ស្រូវខ្ចី ដំណាំនេះមានរយៈពេល ៤០ទៅ៦០ថ្ងៃទទួលផលហើយ និងក្រៅពីនោះបានដាំម្ទេស និងល្ហុងតាមរបងព្រំដី។

គាត់បានបញ្ជាក់ទៀតថា៖ ចំពោះឧបសគ្គនៃដំណាំនេះកន្លងមក គឺមានមួយចំនួនដូចជា ដីទំនាប បណ្ដាលឲ្យទឹកលិចដំណាំខូចខាតផងដែរ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ ទៅដល់ជីវភាពរបស់គាត់ មុននោះទេ។ដោយសារតែការចិញ្ចឹមត្រីនិងដំណាំវិលជុំ អាចបេះលក់ឬចាប់លក់បាន បណ្ដើរៗ។មួយវិញទៀតក្នុងរបរកសិកម្មនេះ បើសិនជាមានដីទំហំប៉ុនគ្នាប្រៀបធៀប និងធ្វើស្រែនិងចំការ គឺធ្វើចំការទទួលបាន កម្រៃខ្ពស់ជាងស្រែ។ ចំពោះតម្លៃបច្ចុប្បន្ននេះ មានការធ្លាក់ចុះជាងមុន ត្រសក់ស្រូវទុំមានតម្លៃចាប់ពី​ ១,៥០០រៀលទៅ២,០០រៀលក្នុង ១គីឡូ,ចំណែកផ្លែត្រសក់ខ្ចីលក់ បានក្នុងតម្លៃ ៨០០ ទៅ១,០០០ រៀលក្នុង១គីឡូប៉ុណ្ណោះ។ចំណែកផ្លែដូងមិនទាន់បានជោគជ័យ ក្នុងការដាំដុះនៅឡើយទេ ដោយទទួលបានផលតិចតួច នៅព្រោះខ្វះបច្ចេកទេសក្នុងការដាំដុះ។ដោយឡែកត្រីពោនិងត្រីប្រា លក់បានត្រឹមតម្លៃជាង ៤,០០០រៀល ក្នុង១គីឡូ ។
ចុងក្រោយលោកក៏សូមសំណូមពរ ដល់មន្ទីរកសិកម្ម ជួយបង្ហាត់បង្រៀនផ្នែកកសិកម្ម ក្នុងការចិញ្ចឹមសត្វនិង​ ដាំដំណាំបន្ថែម ដល់គាត់ឲ្យមានជំនាញពិតប្រាកដ ដើម្បីបានទទួលផល ច្រើនជាងនេះ។មួយវិញទៀតក៏សូមសំណូមពរឲ្យខាង មន្ទីរពាណិជ្ជកម្មមេត្តាជួយ រកទីផ្សារដូចជា បន្លែបង្ការនិងត្រីចិញ្ចឹមក្នុងស្រុក កំពុងប្រឈមដោយគ្មាន ទីផ្សារច្បាស់លាស់ និងកាត់បន្ថយការនាំ បន្លែ ត្រី សាច់ ពីប្រទេសជិតខាង និងកាត់បន្ថយភាព ក្រីក្រក្នុងស្រុកផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង