លោក ឃួង ស្រេង ចេញលិខិតអបអរសាទរ និងជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេចទទួលបាននូវ “ជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ២០២២ (SUNHAK PEACE PRIZE 2022)”
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញលិខិតអបអរសាទរ និងជូនពរ
ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវ “ជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ២០២២ (SUNHAK PEACE PRIZE 2022)” ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ។
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តី រំភើបឥតឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវ “ជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ២០២២ (SUNHAK PEACE PRIZE 2022)” ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ។
ការទទួលបានជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ២០២២” គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព គុណបំណាច់ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់ពីគុណវុឌ្រីផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ និង តតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាអត្ដមត្តទេសក៏ដ៏ឆ្នើម ដែលតែងតែឈរជាប្រមុខដឹកនាំប្រទេស កម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារ កសាងសន្តិភាព អធិបតេយ្យភាព ការពារបូរណភាពទឹកដី និងខឿនសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវនយោបាយ “ឈ្នះ-ឈ្នះ” នាំឱ្យប្រទេសកម្ពុជាទទួលបាននូវ “សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរព ស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕