ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំងធ្វើទារុណកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់

47

 

ខេត្ត​ព្រះសីហនុ​៖​ នគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណី ចាប់ឃុំឃាំងធ្វើទារុណកម្ម, បង្ខាំងមនុស្សជំរិតទារប្រាក់ និង សន្និធិអាវុធខុសច្បាប់ ថ្ងៃអង្គារ ទី១ ខែកុម្ភៈឆ្នាំ២០២២។

–នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២ និង៣០ នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរនៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន និងបានបើកបុកប៉ារ៉ាស់ត្រួតពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្ទាក់រថយន្តខាងលើ ដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរ សមត្ថកិច្ចយើងបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ ២ដើម និងពិលឆក់ ៣ដើម និងឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ។

បន្ទាប់ពីធ្វើការសួរនាំ បានអោយដឹងថាៈ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅចំណុច ខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាព ចាប់ឃុំឃាំង,ធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាម ៣នាក់ បានប្រាក់ជាង $៣៥,០០០ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួនតែម្តង។

+ជនសង្ស័យចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម៖

១–ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ ។

២–ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។

៣–ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

៤–ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។

៥–ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់ ៤ ក្រុង–ខេត្តព្រសីហនុ ។

៦–ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។

សម្ភារៈចាប់យកបានរួមមាន៖–រថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 ។–កាំភ្លើងហ្គាស ២ដើម ។–ខ្នោះដៃចំនួន ១១គូ ។–ដំបងឆក់ ២ដើម ។–ពិលឆក់ ៣ដើម ។ ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តស្រាវជ្រាវតាមនីតិវិធីជំនាញ៕

អត្ថបទដែលជាប់ទាក់ទង