ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក​ ត្រៀមទាហានរួចជាស្រេចចំនួន ៨៥០០​នាក់ ដើម្បីបញ្ជូនទៅ​ព្រំដែន​អឺរ៉ុប​ខាង​កើត

76

 

បរទេស ៖ សារព័ត៌មានReuters បានចេញផ្សាយថា មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនកំពុងពិភាក្សាយ៉ាងសកម្មជាមួយសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត អំពីលទ្ធភាពនៃការដាក់ពង្រាយទ័ពរបស់សហរដ្ឋអាមេរិក ទៅកាន់ភាគខាងកើតជាមួយសមាជិកអង្គការណាតូ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការដើម្បីផ្តល់ធានាចំពោះសម្ព័ន្ធមិត្តណាតូ កំឡុងដែលប្រឈមនឹងការបង្កើនយោធារបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។

មន្ទីរបញ្ចកោណបានបន្ថែមទៅលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីលោក Joe Biden កាលពីថ្ងៃសុក្រអំពីការដាក់ពង្រាយទ័ព ដោយមានសក្តានុពល នៅពេលខាងមុខ​ទៅកាន់អឺរ៉ុបខាងកើត បាននិយាយថា ការសម្រេចចិត្តថ្មីណាមួយលើការបញ្ជូន​ទ័ពនេះ នឹងដាច់ដោយឡែកពីផែនការបញ្ជូនទ័ព​កាលពីសប្តាហ៍មុនដែលមានទ័ពចំនួនប្រហែល ៨៥០០ នៅសហរដ្ឋអាមេរិក ដែលកំពុងត្រៀមខ្លួន​ ដើម្បីពង្រឹងការឆ្លើយតបដោយឆាប់រហ័សរបស់អង្គការណាតូ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា កងទ័ពដែលប្រធានាធិបតីលោក Biden បាននិយាយកាលពីថ្ងៃសុក្រ អាចនឹងត្រូវបានដាក់ពង្រាយឡើងវិញពីក្នុងទ្វីបអឺរ៉ុប។

លោក Kirby ក៏បាននិយាយថា “យើងកំពុងឆ្លងកាត់ការពិចារណា យ៉ាងម៉ត់ចត់ក្នុងការផ្តល់ជម្រើសសម្រាប់មេបញ្ជាការកំពូល ប្រសិនបើលោកសម្រេចថានឹងធ្វើវា នៅក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ និងជាក់ស្តែងជាមួយសម្ព័ន្ធមិត្ត”។

អត្ថបទដែលជាប់ទាក់ទង