ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើម បើកដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៥ ខែកុម្ភៈ

38

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ស្តីពីការចាប់ផ្តើមបើកដំណើរ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំ នឹងធ្វើឡើង នៅទីស្តីការ គ.ជ.ប តាមប្រព័ន្ធវីដេអូ វេលាម៉ោង ១០៖០០នាទីព្រឹក ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា តំណាងភាគីពាក់ព័ន្ធ ដែលនឹងត្រូវចូល រួម ក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័នលេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.បត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

សូមទាក់ទងតាមរយៈលេខទូរស័ព្ទសម្រាប់ចុះឈ្មោះចូលរួមកិច្ចប្រជុំតាមរយៈ ០៧៨ ៦៦៥ ៨២៦, ០៩៩ ៦១ ៦១ ៦៤, ០៩៦ ៦៩ ០៩ ៧៧៨ ដើម្បីក្រុមការងារ បច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ៕

អត្ថបទដែលជាប់ទាក់ទង