ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបររថយន្ត ៥នាក់ មានផ្ទុកសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ដកហូតប័ណ្ណបើកបរ និងឲ្យតំណាងក្រុមហ៊ុនរកអ្នកថ្មីមកបើកជំនួស និងត្រូវបញ្ជូនអ្នកទាំង៥ ទៅរកសេវាព្យាបាល និងបន្សាបគ្រឿងញៀន

37

 

កំពង់ស្ពឺ ៖ ថៃ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើង និងបង្កើនប្រសិទ្ធភាពនៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌ និងការគោរពច្បាប់។

នាយប់ថៃ្ងទី០១កុម្ភៈ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ លោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិ លេខ ៤១ ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជាលទ្ធផល នៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ ចំនួន ០៥នាក់ ក្នុង ចំណោមអ្នកបើកបររថយន្ត ៣០នាក់ មានផ្ទុកសារធាតុញៀន វិធានការបន្ដសមត្ថកិច្ចបានធ្វើការដកហូត ប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀន និងបញ្ជូនមនុស្សទាំង ០៥នាក់ ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។

ជាការសំណូមពរ សូមម្ចាស់រថយន្ដជាថៅកែនិងអ្នកបើកបរផ្សេងទៀតសូមមេត្ដាចូលរួមសហការជាមួយសមត្ថកិច្ចជំនាញដើម្បីសហការពិនិត្យ និងបញ្ឍប់ការអនុញ្ញតិអោយបុគ្គលជាអ្នកបើកបរមានឱកាសលទ្ធភាពប្រើប្រាស់សារធាតុញៀនក្នុងការបើកបរ(ចេះតាមដាននិងពិនិត្យតេស្ដ)កត្ដាអ្នកបើកបរឆ្វេសប្រហែស បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍រួមជាមួយកត្ដាផ្សេងៗទៀត (ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ វ៉ាស្ដាំ បើកជែង និងមានជាតិស្រវឹង)។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ នៅទូទាំងខេត្ដកំពង់ស្ពឺ និងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ ចរាចរណ៍ និងពិនិត្យសារធាតុញៀនលើអ្នកបើកបរបន្ដទៀត ស្របតាមគោលការណ៍ណែនាំ និងវិធានការ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង