ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សូមកុំបេតី តែបន្លែដែលថ្លោសៗល្អពេក

70

ភ្នំពេញ ៖ ហេស ! ហេស !ដល់មករស់នៅស្រុកចំការទើបដឹងថាអាប្រភេទបន្លែថ្លោស ៗ ល្អនោះគឺវាពិតជាល្អដោយសារការជប់របស់អ្នក
ម្ចាស់ចំការតែម្ដង ។

និយាយដោយត្រង់ៗទៅម្ចាស់ចំការគេមិនបរិភោគឡើយចំពោះបន្លែដែលមានរូបរាងល្អៗ ថ្លោសៗតែបន្ទាប់ពីគេប្រមូលផលលក់
នោះគេរក្សាទុកអាប្រភេទដែលអ្នកខ្លះគេថាជាសំណល់នៅក្នុងចំការដែលមានស្នាមដង្កូវចោះនោះទៅវិញទេ ។

បែបនេះមិនមែនមានន័យថា
គេគម្រិះមិនហ៊ានស៊ីរបស់ល្អដោយរក្សាទុកលក់វាបានតនម្លៃខ្ពស់នោះឡើយតែមកអាពីប្រភេទថ្លោសៗនោះគេទើបតែបាញ់ថ្នាំពង្រីកមាឌ
របស់វាហើយគែគេបាញ់ពីល្ងាចហើយព្រឹមឡើងគេងើបពីយប់ដើម្បីប្រមូលផលយកទៅលក់នៅទីផ្សារ ។

ផលប៉ះពាល់ចំពោះសុខភាពពិតជាមានប្រសិនបើបន្លែទាំនោះគេមិនបានលាងទឹកសម្អាតឬត្រាំទឹកក្នុងរយៈពេលយ៉ាងហោចណាក៏១០នាទីទេនោះវានឹងបង្កការរំខានចំពោះសុខភាពនៅថ្ងៃណាមួយជាមិនខានឡើយ ។

វាជាទម្លាប់ទៅហើយដែលអ្នកចំការគេធ្វើបែបនេះព្រោះធម្មតាទេផ្កាខាត់ណា ត្រសក់ ផ្លែម្រះដែលថ្លោសៗល្អ ខ្លូតៗនរណាមិនចង់
ទិញចុះអាប្រភេតបន្លែមានស្នាមដង្កូវស៊ីនរណាគេយកភ្នែកមើលទៅ ? មិនជាស្អីណាស់ណាទេប្រសិនបើយើងប្រកាន់យកគោលការណ៍អនា
ម័យជាធំនោះព្រោះលើលោកនេះបន្លែស្រុកខ្មែរទោះជាគេពោលថាធម្មជាតិសុទ្ធៗក៏ដោយនេះវាគ្រាន់តែជាការផ្សព្វផ្សាយពីផលិតផលរបស់
ខ្លួនតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង