ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះ ALPHA22 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើអំពើឃាតកម្ម ទៅលើក្រុមគ្រួសារដែលមានសមាជិក៥នាក់

73

មណ្ឌលគិរី ៖ ក្រុមការងារចម្រុះ ALPHA22 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើអំពើឃាតកម្ម ទៅលើក្រុមគ្រួសារដែលមានសមាជិក៥នាក់ និងអំពើប៉ុនប៉ងសម្លាប់ទៅលើកុមារម្នាក់ទៀត។

ក្រុមការងារច្រុះត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មទៅលើមនុស្សពេញវ័យ២នាក់ និងកុមារ៣នាក់ ថែមទាំងប៉ុនប៉ងសម្លាប់ទៅលើកុមារម្នាក់ទៀតផងដែរ ដែលបានកើតឡើងនៅខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមការងារចម្រុះនេះគឺត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី, នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ, ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្តនៃអង្គភាពការពារកុមារ (CPU)។ មន្ត្រីជំនាញបានចំណាយរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២ និងទី៣ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុមួយចំនួន ស្ថិតនៅក្នុងតំបន់ដាច់ស្រយ៉ាលនៅក្នុងព្រៃនៃខេត្តមណ្ឌលគីរី។ “យើងពិតជាមានភាពលំបាកជាច្រើនដើម្បីធ្វើដំណើរទៅកាន់កន្លែងកើតហេតុនេះ” លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ បានមានប្រសាសន៍ “នេះគឺពិតជាអំពើដ៏ឃោឃៅមួយដែលត្រូវបានប្រព្រឹត្តឡើងទៅលើក្រុមគ្រួសារ និងសហគមន៍ដ៏តូចនេះ។

ធនធានដែលយើងមានទាំងប៉ុន្មាននឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីកំណត់អត្តសញ្ញាណរាល់ជនល្មើសដែលពាក់ព័ន្ធនឹងសកម្មភាពនេះ។

កុមារអាយុ ១២ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅទទួលការសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ បន្ទាប់ពីបានរងរបួសដ៏ធ្ងន់ធ្ងរ ដែលបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

“ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងអង្គភាពការពារកុមារ នឹងបន្តផ្តល់ការគាំទ្រ និងជំនួយទៅដល់កុមាររងគ្រោះនេះ និងក្រុមគ្រួសារគេ។”

ប្រសិនបើមានមហាជនណាដែលមានពត៌មានបន្ថែមពាក់ព័ន្ធនឹងសកម្មភាពនេះ សូមរាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ។

កាលពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២២ នាវេលាម៉ោង ១១ និង៣០នាទី ក្រោយពីបានទទួលព័ត៌មាន បាននៅវេលាម៉ោង ១៣និង៤២នាទី នៅចំណុចស្រែចោតស្ថិតនៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។

មានករណី ឃាតកម្ម កើតឡើង ០១ករណី បណ្តាលអោយស្លាប់មនុស្ស ចំនួន ០៥នាក់ និងរបួសធ្ងន់ចំនួន ០១នាក់។

-ជនរងគ្រោះចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម ៖
១_ឈ្មោះ ម៉ូត ក្រាក់ ប្រុស អាយុ ៤៥ ឆ្នាំ (ស្លាប់)ជនជាតិ ព្នង
២_ឈ្មោះ ក្រាក់ លី ប្រុស អាយុ ១៥ ឆ្នាំ(ស្លាប់)ជនជាតិ ព្នង
៣_ឈ្មោះ នួន សំអាត ប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់ )ជនជាតិ ព្នង
៤_ឈ្មោះ ក្រាក់ ស្លុី ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់ ជនជាតិ ព្នង
៥_ឈ្មោះ ក្រាក់ នី ប្រុស អាយុ ០៥ ឆ្នាំ ជនជាតិ ព្នង ស្លាប់
៦_ឈ្មោះ និច ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ព្នង ស្លាប់។

ជនរងគ្រោឈ្មោះម៉ូត ក្រាក់ ត្រូវបានជនល្មើស បាញ់ត្រូវ០១គ្រាប់ចំក្បាលពីខាងក្រោយធ្លាយមកចំភ្នែកខាឆ្វេង បណ្តាលអោយស្លាប់នៅនិងកន្លែង រីឯជនរងគ្រោះ៤ នាក់ទៀត ត្រូវបានជនល្មើសវាយ នឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាលបណ្តាលអោយស្លាប់ភ្លាមៗ។ នឹងកុមារាម្នាក់ទៀតរងរបួសធ្ងន់។

តាមកាពិនិត្យនិង តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចករណីឃាតកម្មខាងលើនេះ កើតឡើងដោយសាររឿងគំនុំ។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកជនសង្ស័យតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង