ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦០​នាក់​ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​វាយប្រហារ ​របស់​កងជីវពល ​នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​ នៅ​ភាគ​ខាងកើត​ នៃប្រទេស​កុង​ហ្គោ​

78

 

​ Congo ៖ សារព័ត៌មានReutersបានចេញផ្សាយថា​ ប្រធាន​ក្រុម​មនុស្សធម៌​ក្នុងស្រុក​ម្នាក់​ និង​អ្នក​រស់នៅ​ជំរុំ​ម្នាក់​បានឱ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ៦០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​កងជីវពល​នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​ ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

​ប្រភព​ទាំង​ពីរ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ កងជីវពល​ CODECO​ ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់​នៅ​ម៉ោង​ប្រហែល​០២​ នៅ​ជំរុំ​ Savo​ ក្បែរ​តំបន់​ Bule​ ក្នុង​ខេត្ត​ Ituri​។​

​អ្នកនាំពាក្យ​កងទ័ព​ខេត្ត​ Ituri​ លោក​ Jules​ Ngongo​ បាន​បញ្ជាក់​ពី​ការ​វាយប្រហារ​ដោយ​ កងជីវពល​ CODECO​ ដែល​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​បណ្តោះអាសន្ន​មាន​ចំនួន​ប្រហែល​ ២០​នាក់​។​

​លោក​បាន​និយាយ​ថា​ កាលពី​យប់​ថ្ងៃ​អង្គារ​ កងទ័ព​កុង​ហ្គោ​បាន​ប៉ះទង្គិច​ជាមួយ​កងជីវពល​ ប៉ុន្តែ​ក្រុម​វាយប្រហារ​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​ ហើយ​បាន​ឆ្លងកាត់​ពួក​គេ​ដើម្បី​ទៅ​ដល់​ជំរំ​នោះ​។​

CODECO​ គឺជា​កងជីវពល​មួយ​ក្នុង​ចំនោម​កងជីវពល​ដែល​ប្រតិបត្តិការ​នៅ​ភាគ​ខាងកើត​កុង​ហ្គោ​ចំ​ពេល​មាន​ជម្លោះ​យូរអង្វែង​លើ​បញ្ហា​ដីធ្លី​ និង​ធនធាន​។​ យុទ្ធ​ជន​របស់​ CODECO​ បាន​សម្លាប់​ជន​ស៊ី​វិល​រាប់រយ​នាក់​ក្នុង​ទីក្រុង​ Ituri​ និង​បាន​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឱ្យ​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន​ នេះ​បើ​តាម​អង្គការសហប្រជាជាតិ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ក្រុម​នោះ​បាន​កំណត់​គោលដៅ​វាយប្រហារ​ជំរុំ​ភៀសខ្លួន​ ដែល​មនុស្ស​មួយ​ចំនួន​បាន​តាំងទី​លំនៅ​ បន្ទាប់​ពី​បាន​ភៀសខ្លួន​ពី​ការ​វាយប្រហារ​ផ្សេង​ទៀត​ដោយ​ CODECO​ ៕

អត្ថបទដែលជាប់ទាក់ទង