ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារតាមអាកាស ដឹកនាំដោយ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្លាប់ក្រុមសកម្មប្រយុទ្ធ ហួធី ០៧នាក់នៅប្រទេសយេម៉ែន

67

យេម៉ែន ៖មន្ត្រីយោធាម្នាក់បាននិយាយថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធហួធីប្រាំពីរនាក់ ក្នុងប្រទេស យេម៉ែន ត្រូវបានសម្លាប់ដោយ ការវាយប្រហារតាមអាកាស ដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីត នៅក្នុងខេត្ត Taiz ភាគនិរតី។

ប្រភពយោធាក្នុងតំបន់បាននិយាយថា ពួកសកម្មប្រយុទ្ធត្រូវបាន សម្លាប់ក្នុងអំឡុងពេល ការវាយប្រហារតាម អាកាសដោយ យន្តហោះចម្បាំងរបស់ ក្រុមចម្រុះ នៅទីតាំងក្រុមហួធី ក្នុងទីក្រុង Taiz។

លោកនិយាយថា ការវាយប្រហារតាមអាកាស បានវាយប្រហារឃ្លាំងអាវុធនៅ ផ្នែកខាងលិច ទីក្រុងTaiz បណ្តាលឱ្យមានការផ្ទុះ៕

អត្ថបទដែលជាប់ទាក់ទង