ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥

48

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។ នេះបើតាមឯកសារគោល នយោបាយចំនួន ៩៧ទំព័រ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ រៀបចំក្នុងគោលដៅ កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការបង្កើតបរិយាកាសអំណោយផល ក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។

គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ មានចក្ខុវិស័យដើម្បីលើកកម្ពស់ គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ ក្នុងការកសាងរដ្ឋាភិបាល ឌីជីថល តាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង