ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរប្រភេទទម្ងន់ប្រជែង ដណ្ដើមខ្សែក្រវាត់ លើសង្វៀនតែមួយនិងក្នុងពេលតែមួយ

57

ភ្នំពេញ៖សហព័ន្ធប្រដាល់គុនខ្មែរ បានសហការជាមួយក្រុមហ៊ុនCBSដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺCTN-CNC និង MYTVបង្កើត នូវព្រឹត្តិការន៍ប្រដាល់ ដណ្ដើមខ្សែក្រវាត់ចំនួន២ប្រភេទ ទម្ងន់គឺទម្ងន់៥៤គីឡូក្រាមនិង៥៧គីឡូក្រាមដែលការប្រ
កួតនេះធ្វើនៅលើសង្វៀនរបស់ទូរទស្សន៍ CTN ។
ព្រឹត្តិការណ៍ប្រកួតនេះធ្វើឡើង ដោយមានការចុះហត្ថលេខា រវាងលោកRajveer Singhដែលជានាយកប្រតិបត្តិក្រុមហ៊ុនCBS ជា
មួយឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី៤កុម្ភៈ ដោយមានការចូលរួមធ្វើជាសាក្សិពីសំណាក់ ឯកឧត្តម ខៀវ កាញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមអ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកកីឡា នៃក្រសួងអប់រំយុវជន និង កីឡា ។

ព្រឹត្តិការណ៍នេះមួយប្រភេទទម្ងន់ មានអ្នកប្រដាល់ចំនួន៨នាក់ ចូលរួមដោយមួយប្រភេទទម្ងន់ៗ ចែកជា២ពូលហើយមួយពូលៗមាន៤រូប ។ក្នុងពូលនីមួយៗអ្នកប្រដាល់ម្នាក់ ត្រូវប្រកួតចំនួន៣ប្រកួតអ្នកដែលមាន ពិន្ទុលើសកេចំនួន២រូបនឹងឡើងទៅ ប្រកួតវគ្គបន្តដោយលេខ១
ពូលA ជួបលេខ២ពូល B និងលេខ១ពូល B ជួបជាមួយលេខ២ពូល A ។
អ្នកប្រដាល់ទាំង២ប្រភេទទម្ងន់ ដែលចូលរួមប្រកួតនេះ ចែកចេញជា៨ក្រុមដែលមួយក្រុមៗ មានកីលាករ២រូបដែលមាន២ប្រភេទ
ទម្ងន់ដែរ ។ក្រុមទី១ដែលដឹកនាំ ដោយអ្នកប្រដាល់ជើងខ្លាំងរឿង សោភ័ណ្ឌនោះមានឈ្មោះថា ក្រុមនាគរាជនារតី ។ ក្រុមទី២ដែលដឹកនាំដោយ
អតីតអ្នកប្រដាល់ជើងខ្លាំងវង្ស ស៊ីថៃហៅចៅបុកល្ហុងនោះ មានឈ្មោះថាក្រុមចចកបស្ចឹម ។
ក្រុមទី៣ដែលដឹកនៃដោយ អតីតអ្នកប្រដាល់ជើងខ្លាំងឡោ សំណាងមានឈ្មោះថា ក្រុមឆ្លាម ឥសាន ។ក្រុមទី៤ដឹកនាំដោយអតីត
ជើងខ្លាំងផុន ផាន់ណាមាន ឈ្មោះថាក្រុមទន្សោងទក្សិណ ។ក្រុមទី៥ដែលដឹកនាំដោយ អតីតជើងខ្លាំងសរ សីមានឈ្មោះថាក្រុមកញ្ជ្រោងបូព៌ា
ក្រុមទី៦ដឹកនាំដោយ អតីតជើងខ្លាំងពេជ្រ អារុណ គឺក្រុមខ្លារធំពាយ័ព្យ ។ក្រុមទី៧ដឹកនាំដោយជើងខ្លាំងជ័យ ស៊ីណេតគឺក្រុមឥន្ទ្រីយ៍អគ្នេយ៍
និងក្រុមទី៨ដឹកនាំដោយ អតីតអ្នកប្រដាល់យុទ្ធគុនចម្រុះឈុត ឈុនលីមានឈ្មោះថាក្រុមខ្យាដំរីឧត្តរ ។

ជើងឯកនឹងបានរង្វាន់ ចំនួន៥.០០០ដុល្លារ លេខ២បាន២.៥០០ដុល្លារ លេខ៣បាន១.០០០ដុល្លារ និង លេខ៤បានរង្វាន់លើកទឹកចិត្ត
ចំនួន៥០០ដុល្លារ ។សម្រាប់ក្រុមនីមួយៗត្រូវសន្សំពិន្ទុ បើក្រុមណាបានពិន្ទុលើសគេ នឹងបានរង្វាន់សម្រាប់ក្រុម ចំនួន៥.០០០ដុល្លារក្រៅពីរង្វាន់
ជ័យលាភី ។
ការប្រកួតដែលមានរយៈពេល១៨សប្ដាហ៍ ស្មើនឹង៤ខែកន្លះនោះ​នឹងចាប់ផ្ដើមពីថ្ងៃទី៤មីនា រហូតដល់ថ្ងៃទី១កក្កដាឆ្នាំ២០២២នេះតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង