ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ

69

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ នៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង​ បានស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ការបូបលុយ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧។ ជនរងគ្រោះឈ្មោះញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣ ក្រុម៤៧ សង្កាត់ទួលស្វាយព្រៃ១។

ជនសង្ស័យឈ្មោះ​ ចាន់ រាជ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ មុខរបរ មិនពិតប្រាកដ។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​៖​ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង