ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប អនុញ្ញាតឱ្យប្រើប្រាស់ ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារ សន្តិសុខបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត

292

 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្ដីពី ការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រហូតចប់ភារកិច្ច។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រឡង់ដៃសន្តិសុខ ត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៌ទឹកប៊ិក ហើយមានដេរលិនជាយដោយអំបោះពណ៍ទឹកប៊ិក និងមានខ្នាតទ្រង់ទ្រាយដូចខាងក្រោម៖

*មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម មានរូបសញ្ញារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោម រូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស
*មានអក្សរ «ភ្នាក់ងារសន្តិសុខបោះឆ្នោត» និង «ឆ្នាំ២០២២» ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ
*ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាងបំពង់កាត់។

គ.ជ.ប បានបញ្ជាក់ថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត ចាំបាច់ត្រូវពាក់ប្រឡង់ដៃសន្តិសុខ នៅដើមដៃខាងឆ្វេងរបស់ខ្លួន ដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា គ.ជ.ប និងអក្សរ «ភ្នាក់ងារសន្តិសុខបោះឆ្នោតឆ្នាំ២០២២»៕

 

អត្ថបទដែលជាប់ទាក់ទង