ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបង្រ្កាបមុខសញ្ញាជាជនសង័្សយ ក្នុងករណីបង្កហិង្សា ដោយចេតនា បណ្តាលឱ្យស្លាប់ជនរងគ្រោះ

50

 

បាត់ដំបង ៖ មុខសញ្ញាជាជនសង័្សយក្នុងករណីបង្កហិង្សា ដោយចេតនាបណ្តាល ឱ្យស្លាប់ជនរងគ្រោះ នៅស្រុកសំពៅលូនត្រូវសមត្ថកិច្ច នគរបាលឃាត់ខ្លួនបាន ចំនួន០៣នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតយកមកអនុវត្តទោសតាមផ្លូវច្បាប់។

កាលពីថ្ងៃ សៅរ៍ ទី៥ ខែកុម្ភៈឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណីហិង្សា ដោយចេតនាបណ្តាលឱ្យស្លាប់ជនរងគ្រោះ ដោយបានសម្រេចធ្វើការឃាត់ខ្លួន មុខសញ្ញាជាក្រុមជនសង័្សយចំនួន០៣នាក់ នាំមកធ្វើការសាកសួរស្រាវជ្រាវដែលក្នុងនោះគឺ៖
១-ឈ្មោះ យ៉ាង សុខចាន់នី ហៅ អ៊ុក ភេទប្រុស អាយុ ២១ ឆ្នាំ។
២-ឈ្មោះ ហ៊ាន វ៉ើយហុង ភេទប្រុស អាយុ ២២ ឆ្នាំ។
៣-ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ។
អ្នកទាំង ០៣ នាក់ មានទីលំនៅ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែល ឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិតាស្តាឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ហិ.ង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសបណ្ដាលឱ្យជនរងគ្រោះស្លាប់មួយបាន កើតឡើង ដែលករណីនេះបង្កដោយ ក្រុមជនសង្ស័យ មួយ ក្រុមមានគ្នាចំនួន ០៩ នាក់ បានធ្វើសកម្មភាពចាំស្ទាក់ អមសងខាងផ្លូវជាតិដែលស្ងាត់ដាច់ស្រយ៉ាលពីទីប្រជុំជន ដោយយកដុំថ្មផង ពូថៅផង និងកាំបិតផ្គាក់ផង គប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំមានទីលំនៅ ភូមិចក្រី ឃុំបា រាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឱ្យរងរបួសត្រង់ក និងចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) និងបានស្លា ប់បាត់បង់ជីវិតពេលបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា នៅចំណុចកើតហេតុ ក្រុមជនសង័្សយ បានជ្រើសរើសយកចំណុចស្ងាត់ និងស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយដោយសារ ពេលវេលាយប់ជ្រៅផង ដែលជាហេតុធ្វើឱ្យកម្លាំងនគរបាល របស់លោកចេញអន្តរាគមន៍ មិនបានទាន់ជាហេតុធ្វើឱ្យក្រុមជនសង័្សយ ធ្វើសកម្មភាពរួចភ្លាមបាននាំ គ្នាគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា ករណីនេះដោយអនុវត្ត តាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់ របស់លោក ឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានធ្វើការដឹកនាំ ស្រាវជ្រាវរហូតឈាន ទៅកំណត់មុខសញ្ញាបាន​និងធ្វើការឃាត់ខ្លួនបក្សពួក ចំនួន០៣នាក់ ក្នុងចំណោមបក្សពួកមួយចំនួនទៀត រួមទាំងជនដៃដល់ផង កំពុងរត់គេចខ្លួនពីមូល ដ្ឋាន លោកស្នងការរងបន្តថា ទោះបីជាបែបនេះក្តីសមត្ថកិច្ច កំពុងដុតដៃដុតជើង ក្នុងការស្វែងចាប់ខ្លួន មុខសញ្ញាទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកស្នងការរងបានបញ្ជាក់បន្ថែមថា ករណីហិង្សាបណ្តាលឱ្យស្លាប់ជនរងគ្រោះនេះ គឺផ្តើមចេញពីបញ្ហាគំនុំ តែប៉ុណ្ណោះ ហើយនេះក៏ជាការដោះស្រាយគំនុំ ដោយការសងសឹកគ្នា ក្នុងជម្លោះពីពេកមុនមកដែរ។

នៅពេលនេះមុខសញ្ញា ជាជនសង័្សយទាំងបីនាក់ខាងលើ សមត្ថកិច្ចកំពុងរៀប ចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង