ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកំពុងស្វែងរក អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ៤នាក់ទៀត ករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩

224

 

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ឱ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែខិតខំអនុវត្តដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងតែស្វែងរកមនុស្សទាំង ៤នាក់បន្ថែមទៀត ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលើមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសារណជនឱ្យបានជ្រាបថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនឈ្មោះ ជួប ចាន់ណាត និង ឈ្មោះ សេង វណ្ណរិទ្ធ និង ឈ្មោះ សៅ សម្បត្តិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី រារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយយោងលើមាត្រាទី១១ នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែខិតខំអនុវត្តដីការបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរារាំងដល់អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយោងលើមាត្រា១១ នៃច្បាប់ប្រឆាំងកូវីដ ។

មនុស្សទាំង ៤នាក់ដែលសមត្ថកិច្ចកំពុងតែស្វែងរករួមមាន : ១- ខេង ចិន្តា (ស្រី) , ២- អ៊ុក សុភ័ក្រម៉ូលីកា (ស្រី) , ៣- ម៉េង កាន់នីកា (ស្រី) និង៤- អេង ស្រីបូ (ស្រី)។

 

អត្ថបទដែលជាប់ទាក់ទង