ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច ស្នើឲ្យមន្ដ្រីជំនាញ ត្រូវបន្ដចុះធ្វើអធិការកិច្ច លើបញ្ហាព្រៃលិចទឹក នៅតាមដងទន្លេសា និងរឿងហានិភ័យ ចំពោះអង្គភាពចំណាយថវិការដ្ឋច្រើន ទាក់ទងនិងអំពើពុករលួយ

34

 

ភ្នំពេញ៖ លោក ឆេង សារឿន រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានស្នើឲ្យមន្ដ្រីជំនាញ ត្រូវបន្ដចុះធ្វើអធិការកិច្ច ពិសេសមន្ទីរអធិការកិច្ច លើបញ្ហាព្រៃលិចទឹក នៅតាមដងទន្លេសា និងរឿងហានិភ័យចំពោះអង្គភាពណា ដែលចំណាយថវិការដ្ឋច្រើនទាក់ទង និងអំពើពុករលួយ ។ លោក បានស្នើបែបនេះ នៅក្នុងអង្គ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច. នាព្រឹកថ្ងៃទី០៧ កុម្ភៈ ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

លោក ឆេង សារឿន រដ្ឋលេខាធិការ តំណាង លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងអធិការកិច្ច បានមានប្រសាសន៍ថា៖ សន្និបាតរយៈពេលមួយថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូករសរុបលទ្ធផលការងារដែលក្រសួងបានសម្រេចនៅឆ្នាំ ២០២១ កន្លងមក ដោយលើកទិសដៅអំព សមិទ្ធិផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីររាជធានីខេត្ត និងការប្រឈម និងវិធានការណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សម្រាប់ អនុវត្តបន្ត ដើម្បីសម្រេចបានតាមផែនការ និងយុទ្ធសាស្តរដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ។

អង្គសន្និបាត ក៏បានពិភាក្សាលើបាយការណ៍បូកសរុប លទ្ធផលការងារកាល ពីឆ្នំា២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន៤ ជាសំខាន់ រួមមាន៖ ១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង ផ្សព្វផ្សាយច្បាប់ ។ ២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ។ ៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិ ការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង ។ ៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច ។

សូមបញ្ជាក់ថា៖ បើយោងតាមកម្មវិធី លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាត នា រសៀលថ្ងៃចន្ទនេះ ដើម្បីប្រកាសដាក់ចេញទិសដៅ ភារកិច្ច អនុវត្តបន្តក្នុងឆ្នា២០២២ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង