ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តម​សេនីយ៍​ឯក ស ថេត នឹងប្រកាសចូល​កាន់​តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ

169


ភ្នំពេញ៖ លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ នឹងត្រូវប្រកាសចូលកាន់​តំណែងអគ្គ​ស្នងការ​​នគរបាល​ជាតិ ​ជំនួស​​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ។
ដែលពិធីប្រកាសនេះនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុនដារ៉ា ដែលត្រូវ​ទទួល​ភារកិច្ចថ្មី ជារដ្ឋលេខធិការក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង