ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកថវិកា និងគ្រឿងបរិភោគអភិបាលរាជធានី ចំនួន១០លានរៀល ចូលរួមរំលែកទុក្ខគ្រួសារសព ជីដូនរបស់លោក ស៊ូ ស៊ីវុត្ថា

232

 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ យកថវិកា១០លានរៀល អង្ករ៧៥គីឡូក្រាម មី៣កេស និងត្រីខ៣យួរ ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឧបាសិកា ចាន់ សាយ៉ុន ជាជីដូនរបស់លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ។

លោក ឯក ឃុនដឿន និងមន្ត្រីក្រោមឱវាទ ក្នុងនាមតំណាងលោក ឃួង ស្រេង បានចូលរួមរំលែកទុក្ខនៅក្នុងបុរី ប៉េងហួត ឌឺស្តារព្រីមផរ៍ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ថិតក្នុងសមានទុក្ខ និងគោរព «វិញ្ញាណក្ខន្ធ» នេះ លោក ឯក ឃុនដឿន លើកឡើងាថាលោក ឃួង ស្រេង ក្នុងការចូលរួមរំលែកទុក្ខដ៏សោកសង្រេង និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះលោក ស៊ូ ស៊ីវុត្ថា និងក្រុមគ្រួសារ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ។
ក្នុងឱកាសនោះបានចូលបច្ច័យ១០លានរៀល អង្ករ៧៥គីឡូក្រាម មី៣កេស និងត្រីខ៣យួរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព។

ជាមួយគ្នានោះដែរប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ តំណាងក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ក្រុមការងារដឹកនាំ ដោយអភិបាលខណ្ឌឫស្សីកែវ ក្នុងការនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួន មកចូលរួមបុណ្យ ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ ៕

អត្ថបទដែលជាប់ទាក់ទង