ផឹកស្រាស្រវឹងជោគជាំ ទំនេរពេកទៅវាយអ្នកជិតខាង បណ្តាលអោយបាក់ធ្មេញនឹងរងរបួលស្មា
ភ្នំពេញ ៖ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កើតឡើងថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង ១០នាទី កើតហេតុចំណុច:ភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន០១នាក់ៈឈ្មោះជួងសឿន ភេទប្រុសអាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ( របួសត្រូវចំខ្នងនិងចំមាត់បណ្តាលអោយហើម និងបាក់ធ្មេញ ត្រូវបានបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំឈើទាល)។
ជនសង្ស័យចំនួន០១នាក់ៈ ឈ្មោះរស់ សារឿន ហៅមុំ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិ ឃុំ ជាមួយជនរងគ្រោះ(ឃាត់ខ្លួន)។
វត្តុតាងចាប់យករួមមាន: ១/ដំបងឬស្សីមូល០១ប្រវែង ៩០ស.ម ២/បន្ទះឈើនាវមួយប្រវែង ១៣០ ស.ម ទទឹងប្រវែង២ស.ម ៣/កាំបិតបុ័ងតោ០១មានប្រវែង ៣ ស.ម ផ្លែដែកអុីណុង។
សភាពរឿងហេតុៈ ថ្ងៃ០៨ ខែកុម្ភ: ឆ្នាំ២០២២ ពេលម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានលឺសំលេងផ្ទះ ជនសង្ស័យឈ្លោះគ្នារួចក៍ដើរទៅមើល ពេលនោះជនសង្ស័យ បានទាញបន្ទះឈើនាវ វាយទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសត្រូវចំខ្នង និងត្រូវចំមាត់បណ្តាល អោយបាក់ធ្មេញ។
បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ក្រោយពីទទួលបានបណ្តឹងភ្លាមនោះ កម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ និងបានហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ តែពេលមកប៉ុស្តិ៍ស្រាប់តែជនសង្ស័យ បានដកកាំបិតបុ័ងតោពីចង្កេះបំរុង និងកាប់មកលើសម្ថតកិច្ចប៉ុស្តិ៍ឈើទាល តែត្រូវសមត្ថកិច្ចឃើញទាន់ ក៏ចាប់ជនសង្ស័យតែម្តង រួចក៏ធ្វើការសួរនាំជនសង្ស័យ នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានយកបន្ទះឈើនាវ នឹងដំបងឬស្សី មកវាយទៅ លើជនរងគ្រោះពិតប្រាកដមែន និងបានទាញកាំបិត មកកាប់លើសមត្ថកិច្ចថែមទៀត។
បញ្ជាក់ :ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានជាប់ពន្ធនាគារ ចំនួនពីរលើករួចមកហើយ។
បច្ចុប្បន្នជនសង្ស័យរួមទាំង វត្ថុតាងកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕