ក្រសួងការងារ និងតំណាងUN និងភាគីពាក់ព័ន្ធ ឯកភាពកសាងមូលដ្ឋានគ្រឹះ ដល់យុវជន ដើម្បីទទួលបាន ជំនាញតាមគន្លងថ្មី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងតំណាងអង្កកា រសហប្រជាជាតិ(UN)និងភាគីពាក់ព័ន្ធបានឯកភាពរួមគ្នាកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជន ឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាពក្នុងអំឡុងកូវីដ។
ការឯកភាពគ្នានេះខណៈ លោក បណ្ឌិត
អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាន កម្មវិធី DEY បានដឹកនាំកិច្ចប្រជុំលើកទី៣ . កាលពីថ្ងៃទី៨. កុម្ភៈឆ្នាំ២០២២នៅទីស្តីក្រសួង។
កិច្ចប្រជុំលើកទី៣ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងា រសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណងចំនួន ៣មាន៖១.ឆ្លុះបញ្ចាំងពីលទ្ធផលនៃកម្មវិធីក្នុងរយៈ ពេលពីរឆ្នាំដំបូងនៃដំណាក់កាលទី២ និងពិភាក្សា អំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក។ ២. ពិនិត្យ និងអនុម័តផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំ២០២២។
និង៣.ពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការទទួលបានការចូលរួមចំណែកឱ្យបានកាន់តែច្រើនពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សម្រាប់និរន្តរភាពនៃកម្មវិធី។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៉ិត សំហេង បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាទទួល រងផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែការរីករាលដា លជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយក៏គម្រោងមួយនេះនៅតែអាចបន្តដំណើរការអនុវត្តសកម្មភា ពរបស់ខ្លួនទៅមុខជាបន្ត បន្ទាប់។
លោករដ្ឋមន្រ្តី បន្តទៀតថានៅក្នុងអំឡុងពេលពីរឆ្នាំនៃការអនុវត្តកម្មវិធី DEY ដំណាក់កាលទី២ នេះដែរ យើងក៏បានកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជន ឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ដែលជាកាតាលីករជំរុញឱ្យយុវជនមានលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។
បើតាមរបាយការណ៍បានឲ្យដឹងថាលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នេះ ភាគីបានឯកភាពកំណត់ដំណោះស្រាយជាយុទ្ធ សាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុ ប្បន្នដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តកម្មវិធី។
អនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវ ជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ក្នុងគោលបំណងដើម្បីគាំទ្រដល់ពួកគេក្នុងការជំនះទៅនឹង បញ្ហាប្រឈមដែល ពួកគេជួបប្រទះនៅក្នុងអំឡុងពេលការរីករាលត្បាតនៃជំងឺកូវីដ-១៩ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់និរន្តរភាពនៃកម្មវិធី ពិសេសដំណើរទស្សន កិច្ចរបស់គណៈប្រតិភូរយៈពេលមួយថ្ងៃកន្លះមកនេះ បានបង្ហាញភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ក្នុ ងការដោះស្រាយ ក៏ដូច ជាឆ្លើយតបបានទៅនឹងតម្រូវ ការទីផ្សារការងាររបស់យុវជនផងដែរ៕. សំរិត