លោកឡុង ឌីម៉ង់ ធ្វើបទបង្ហាញអំពីផែនការអភិវឌ្ឍន៍ខេត្តរបស់ខ្លួន ជូនដល់អង្គសិក្ខាសាលាស្ដីពីការវិភាគ SWOT analysis និងសម្ពោធគេហទំព័រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
ព្រះសីហនុ៖លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា៖ខេត្តព្រះសីហនុមានកិត្តិយសក្នុងការធ្វើបទបង្ហាញអំពីផែនការអភិវឌ្ឍន៍ខេត្តរបស់ខ្លួន ជូនដល់អង្គសិក្ខាសាលាស្ដីពីការវិភាគ SWOT analysis និងសម្ពោធគេហទំព័រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។នេះយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកឡុង ឌីម៉ង់។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលកន្លងមកធ្វើជាសេនាធិការជូនដល់រដ្ឋបាលខេត្ត ភាគច្រើនតែទៅលើវិស័យហិរញ្ញវត្ថុ គ្រប់គ្រងចំណូល និងចំណាយ ចាប់ពីពេលនេះនឹងធ្វើកិច្ចការជួយដល់ខេត្តលើកិច្ចការងារសេដ្ឋកិច្ចជាស្នូលផងដែរ។
លោកអភិបាលរងបន្តថា៖គេហទំព័រ ក៏ដូចជាផេកបណ្ដាញសង្គមរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត នឹងផ្ដល់នូវព័ត៌មានក៏ដូចជាទិន្នន័យសំខាន់ៗជូនដល់អ្នកវិនិយោគក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ដើម្បីការអភិវឌ្ឍន៍ខេត្តរបស់ខ្លួនដែរ…នេះពិតជាកំណែទម្រង់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយគួរជាទីមោទនៈ៕