សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមានចំពោះសមាគម ក្លិបកីឡាករមិន ឲ្យធ្វើសកម្មភាពភ្នាល់
ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការព្រមានជាសាធារណៈចំពោះក្លិបសមាគមមន្ត្រីនិងកីឡាករដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនឲ្យធ្វើសកម្មភា្នល់ និង ការផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទទាំងក្នុងនិងក្រៅប្រទេស ។
ក្នុងលិខិតមួយដែលចុះហត្ថលេខាដោយលោកកែវ សារ៉េតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថានាពេល
បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសង្កេតឃើញថាសកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកនិងតាមរយៈអ៊ីនធឺ
ណេត អនឡាញ(Internet Online)ក្នុង និងក្រៅប្រទេសបាននិងកំពុងតែរីកដុះដាលខ្លាំង។
សកម្មភាពធ្វើអាជីវកម្មល្បែងភ្នាល់ទាំងនេះក៏មានក្លិប សមាគមមន្ត្រី និង កីឡាបាល់ទាត់មួយចំនួនបានចូលរួមសកម្មភាពភ្នាល់
និងធ្វើជាអ្នកតំណាងផ្សព្វផ្សាយឲ្យអាជីវកម្មល្បែងភ្នាល់ទាំងនោះ។
បន្ទាប់ពីបានពិនិត្យឃើញមានក្លិបសមាគមមន្រ្តីកីឡាករមួយចំនួនបានធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ីនធឺណេត អនឡាញនិងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការជំនាញមក
ទង្វើរបស់ក្លិប សមាគមមន្ត្រី កីឡាករដែលធ្វើសកម្មភាពភ្នាល់ និង ផ្សព្វផ្សាយឲ្យអាជីវកម្មភ្នាល់ទាំងនោះគឺមិនត្រឹមត្រូវទេ ។
លេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិនិត្យឃើញថាទង្វើរបស់ក្លិប សមាគមមន្ត្រី កីឡាករគឺផ្ទុយស្រឡះពីលក្ខន្តិកៈ
សហព័ន្ធកីឡាបាល់ទាត់ និង FIFA code of Ethics ផ្ទុយពីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងសារាចររបស់រាជរដ្ឋាភិបាលស្ដីពីការពង្រឹង
ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច និងតាមរយៈអ៊ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូប
ភាពនៅព្រះរាជាណាចក្រកម្ពុជានិងសេចក្ដីប្រកាសពត៌មានរបស់និយ័តកររបស់ទូរគមនាគមកម្ពុជា ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសព្រមានចំពោះសមាគមក្លិបមន្ត្រីនិងកីឡាករដែលស្ថិតជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនអនុញ្ញាតឲ្យធ្វើទង្វើទាំងអស់នេះបានទៀតទេ។នរណានៅតែបន្តនឹងត្រូវទទួលការពិន័យ ៕