ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊យ ឆក់កាបូបមិនបាន ហើយត្រូវនគរបាលខណ្ឌប្ញស្សីកែវ ចាប់ខ្លួនបានទៀត

43

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់ការបូបមិនបានសំរេច នា វេលាម៉ោង១១ និង៣០បាទី នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំនុចបណ្តោយ ផ្លូវ១០៥ ក្រុម១២ ភូមិទួលសំពៅ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ មិនស្គាល់អត្តសញ្ញាណភេទស្រី ក្រោយកើតហេតុចេញបាត់ ។

ដោយឡែកជនសង្ស័យ ចំនួន០២នាក់ ៖
១-ឈ្មោះមុនី ពេជ្រម៉ាទីន ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។
២-ឈ្មោះលួស លីហួរ ភេទប្រុស អាយុ១៨ឆាំ្ន មុខរបរមិនពិតប្រាកដ សា្នក់នៅផ្ទះ២១៨ ផ្លូវ៨៦ ភូមិ២២ សងា្កត់ស្រះចក ខណ្ឧដូនពេញ (មានសារធាតុញៀន) ។

សមត្ថកិច្ចដកហូត វត្ថុតាងរួមមាន:
– ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅស្លាកលេខឧ.មានជ័យ 1E.5391 (របស់ជនសង្ស័យម) ។ ទូរសព័្ទដៃ ០១គ្រឿង ម៉ាកIPhone.8 (របស់ជនសង្ស័យ) ។

សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានជិះកង់បីឥណ្ឌា មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ មកកែ្បរជនរងគ្រោះ ធ្វើសកម្មភាពឆក់កាបូប តែពុំបានសំរេច ហើយក៏ដួលម៉ូតូ ជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ស្របកំលាំងសមត្ថកិច្ចប៉ុស្តិ ល្បាតក្បែរៗកន្លែងកើតហេតុ ក៏ចេញជួយអន្តរាគមន៍ និងឃាត់ជនសង្ស័យ បាន០២នាក់ យកមកប៉ុស្តិនគរបាលទួលសង្កែ១ ដើម្បីចាត់ការតាមនិតិវិធី ។

ចំណែកជនរងគ្រោះ បានទៅបាត់ ដោយពុំបានដាក់ពាក្យបណ្តឹង ៕

អត្ថបទដែលជាប់ទាក់ទង