ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសុំឲ្យប្រទេសចិន បើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជា មកកាន់ប្រទេសចិន និងស្នើសុំបន្ថែមកូតា នាំចូលកសិផល ពីកម្ពុជាបន្ថែមទៀត

509

នៅរសៀលថ្ងៃទី ១១ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួប លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅ រមណីយដ្ឋានលីយ័ន។

លោក ហាន់ ជឹង (Han Zheng) បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក សម្តេចតេជោ ពីប្រធានាធិបតីចិនផងដែរ ហើយបានបញ្ជាក់សារជាថ្មីថា មិត្តភាពនិងទំណាក់ទំនងកម្ពុជាចិន គឺមានយូរលង់មកហើយ។ ប្រទេសទាំងពីរបាន ខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះ អោយកាន់តែរីកចំរើនទៅមុខ។ លោក ឧបនាយករដ្ឋមន្រ្តីចិន បានអបអរសាទរ សម្តេចតេជោដែលបានជាប់ឆ្នោត បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

ក្នុងឪកាសនេះឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ថា ប្រទេសកម្ពុជានិងចិន ជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិន ជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសាឆ្នាំក្រោយនេះ លោកគ្រោងនឹងអញ្ជើញ សម្តេចតេជោ ចូលរួមកម្មវិធីប្រជុំទាក់ទង នឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិន ដែលបានផ្តល់កិត្តិយស ដល់កម្ពុជាជាប្រទេសកិត្តិយស នៅក្នុងពិពណ៍ចិនអាស៊ាន លើកទី១៥នៅទីក្រុងណាននីង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកប្រធានាធិបតីចិនផងដែរ ដែលបានផ្តាំផ្ញើសាកសួរសុខទុក និងបានអបអរសាទរចំពោះសម្តេច ដែលបានជាប់ឆ្នោត បន្តដឹកនាំប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោបានជម្រាប អំពីស្ថានភាពនយោបាយក្នុងប្រទេស ហើយបានស្នើសុំអោយប្រទេសចិន បើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជា មកកាន់ប្រទេសចិន និងស្នើសុំបន្ថែមកូតានាំចូលកសិផល ពីកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានស្នុំសុំអោយជួយជំរុញ អ្នកវិនិយោគចិនអោយ មកវិនិយោគនៅប្រទេសកម្ពុជា អោយបានច្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង