ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ លួចកាច់កម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

273

 

កណ្ដាល ៖ យោងតាមរបាយការណ៍ដែលទទួលបានថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ករណីអំពើលួច (កាច់កម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលកើតហេតុ នៅម៉ោងសូន្យនិង១៥នាទីឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នៅ
ចំណុចកើតហេតុភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះខុន ទីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកមីក្រូហិរញវត្ថុ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកក្រុមជនសង្ស័យមានគ្នា៣នាក់ ទី១/ឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ទី២/ឈ្មោះសុខ ហឿន ហៅហេង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
និងទី៣/ឈ្មោះ វី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រត់គេចខ្លួន)។

សំភារៈបាត់បង់ : ១/ម៉ូតូមួយគ្រឿងម៉ាក់HONDA DREAM C125ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH.1489។
វត្ថុតាងចាប់យក ៖ ១/ម៉ូតូមួយគ្រឿងម៉ាក់HONGDA DREAM ពណ៌ខ្មៅ ស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489(ម៉ូតូរបស់ជនរងគ្រោះ)។
២/ម្សៅក្រាមថ្លាពណ៌សសង្ស័យសាធាតុញៀនមួយកញ្ចប់មធ្យម។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៦ នឹង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់HONDA DREAMពណ៌ខ្មៅស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489 មករត់តុកា(សុីឈ្នួលគេ)នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លុះដល់ម៉ោង២៣ និង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ពេលចប់ការងារជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកផ្ទះថៅកែចុងភៅឈ្មោះចាន់ ជឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយចតម៉ូតូនៅខាងមុខផ្ទះ។
លុះដល់ម៉ោង០០ នឹង១៥នាទីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២ ស្រាប់ជនសង្ស័ទាំងបីនាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក់ស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1AF.3278មកឈប់នៅលើផ្លូវជាតិលេខ១ មុខផ្ទះរបស់ឈ្មោះចាន់ ជឿន ភេទប្រុស រួចឈ្មោះ វី ភេទប្រុសបានចូលមកធ្វើកម្មភាព លួចកាច់កម៉ូតូរបស់ជនរងគ្រោះ ចំណែកឯឈ្មោះមាឃ សុវណ្ណារ៉ាហៅមាសភេទប្រុស និងឈ្មោះ សុខ ហឿង ហៅហេង ភេទប្រុសនៅចាំកន្លែងម៉ូតូ បន្ទាប់ពីធ្វើសកម្មភាពរួច ឈ្មោះវី ភេទប្រុសបានអោយ ឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុសជិះម៉ូតូរបស់ជនរងគ្រោះឌុបឈ្មោះសុខ ហឿង ហៅហេងភេទប្រុស ចំណែកឈ្មោះ.វី ភេទប្រុសជិះម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ភ្លាមនោះជនរងគ្រោះឃើញក៍បានស្រែកថាចោៗ នឹងបានដេញតាមរហូតដល់ឃុំដីឥដ្ឋ ក៍ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋឃុំដីឥដ្ឋឃាត់ខ្លួន បានយកមកសាកសួរនៅប៉ុស្តិ៍ដីឥដ្ឋ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនរួមជាមួយបក្សពួក ពិតជាប្រព្រឹត្តអំពើលួច នឹងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ពិតប្រាកដមែន និងបានសារភាពទៀតថា ខ្លួន នឹងបក្សពួកធ្លាប់ធ្វើសកម្មភាពលួច នឹងឆក់ ជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារម្ដង(ករណីលួច)។
ក្រោយពីសួរនាំរួចជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង