សិស្សប្រឡងជាប់ជ័យលាភី និទ្ទេសA ៣០៧នាក់ ក្នុងខេត្តកែប ទទួលរង្វាន់ម៉ូតូ ពីអាជ្ញាធរ ផ្ដល់ការលើកទឹកចិត្ដ
កែប៖ សិស្សប្រឡងជាប់ជ័យលាភីនិទ្ទេស A ទាំងបីរូបនៅក្នុងខេត្តកែប ទទួលបានរង្វាន់ម៉ូតូ Honda Dream សេរី២០២២ ម្នាក់មួយគ្រឿង ពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ។ កាលពីរសៀលថ្ងៃទី១៣ កុម្ភៈ ២០២២ ។
ការផ្ដល់រង្វាន់ម៉ូតូនេះធ្វើឡើង ក្នុងចន្លោះកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាល និងពិធី ជួបសំណេះសំណាលតាមប្រព័ន្ធ អនឡាញ Zoom ជាមួយលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលជាប់ជ័យលាភី ក្នុងសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ២០២១ កន្លងទៅក្រោមអធិបតីភាព លោក ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
បើតាមរបាយការណ៍ស្វាគមន៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បញ្ជាក់ថាៈ ខេត្តកែប មានមណ្ឌលប្រឡងពីរ ស្មើនឹង ១៥បន្ទប់ ដែលមានសិស្សប្រឡងសរុប ៣០៧នាក់ ស្រី ១៦៣នាក់ ហើយសិស្ស ដែលបានប្រឡងជាប់សរុប ២៦០ នាក់ ស្រី ១៤៤នាក់ ស្មើនឹង ៨៧,៨៦% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសA ចំនួន៣នាក់ ស្រី២នាក់ និទ្ទេសB ១១នាក់ ស្រី ៤នាក់ និទ្ទេសC ៦០នាក់ និទ្ទេសD ៩០នាក់ និងនិទ្ទេសE ៩៥នាក់ ។
មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្អូនៗ សិស្សានុសិស្សដែលទើបប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ នាពេលនោះ ឯកឧត្តម បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលដែលប្អូនៗទទួលបាន នាពេលនេះ កើតចេញពីការខិតខំប្រឹង ប្រែង រៀនសូត្ររបស់ប្អូនៗផ្ទាល់ និងការយកចិត្តទុកដាក់បង្ហាត់បង្រៀន របស់ លោកគ្រូ ព្រមទាំងការជំរុញ ដាស់តឿន ក្រើនរំលឹករបស់មាតា បិតា អាណាព្យាបាលផងដែរ ទន្ទឹមនិង នេះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបាននូវ សុខសន្តិភាពនិងធ្វើការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសវិស័យអប់រំយុវជន និងកីឡា ដែលកំពុងធ្វើកំណែទម្រង់ ជាបន្តបន្ទាប់ ។
កត្តាទាំងនេះបានផ្តល់ឱកាសដល់ប្អូនៗក្នុងការអភិវឌ្ឍន៍ខ្លួនឯង ដើម្បីក្លាយខ្លួន ជាអ្នកបន្តវេន ប្រកបដោយគុណភាព ក្នុងការអភិវឌ្ឍន៍ប្រទេសយើង ឱ្យកាន់តែរីក ចម្រើនខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា៖ ការប្រគល់អំណោយនេះ ប្រព្រឹត្តឡើង ក្រោមវត្តមានផ្ទាល់របស់លោក ជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ដែលអំណោយទាំងនោះរួមមាន៖
-សិស្សនិទ្ទេសA ៣នាក់ ម្នាក់ ៗម៉ូតូHonda Dream សេរី ២០២២ មួយគ្រឿង ។ និទ្ទេស B ១១នាក់ ទទួលបាន កុំព្យូទ័រ Laptop ម្នាក់មួយគ្រឿងនិងផ្ដល់ជូន ថវិកាជូនលោកគ្រូអ្នកគ្រូ ក្នុងម្នាក់១០០ដុល្លារអាមេរិក ផងដែរ៕. សំរិត