ក្រសួងអប់រំ ប្រកាស ឲ្យបេក្ខជនប្រឡង ជាប់ទៅយកវិញ្ញាបនបត្រ បណ្តោះ អាសន្នមធ្យម សិក្សាទុតិយកភូមិឬបាក់ឌុប
ភ្នំពេញ៖. រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានប្រកាស ឲ្យប្រធានមន្ទីអប់រំរាជធានី -ខេត្តទៅយកវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ សម័យប្រឡង២៧ធ្នូ ឆ្នាំ២០២១ដើម្បីចែកជូនបេក្ខជន ដែលប្រឡងចាប់ពីថ្ងៃ១៤កុម្ភៈតទៅ។ យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានចេញផ្សាយនៅថ្ងៃ១៤កុម្ភៈ ឆ្នាំ២០២២បានលើកឡើងថា៖ ការអញ្ជើញមក ទទួលយកវិញ្ញាបនបត្របណ្តោះ អាសន្នមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ ឯកឧត្តមបញ្ជាក់ថា៖«ខ្ញុំសូមជម្រាបជូន លោក លោកស្រី ប្រធាន ជ្រាបថា ក្រសួងអប់រំ យុវជន និង កីឡា បានផលិតវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់ សម្រាប់ចែកជូនបេក្ខជ នដែលបានប្រ ឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត»។
ឯកឧត្តមបានស្នើឲ្យ លោក លោកស្រី ប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយក វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និង នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាដែលមាន បេក្ខជនទើបប្រឡងជាប់ដើម្បី រៀបចំយន្តការចែកវិញ្ញាបនបត្របណ្ដោះ អាសន្ន និងធ្វើសេចក្តីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារលិខិតនេះប្រកប ដោយស្មារតីទទួលខុសត្រូវ ខ្ពស់។ រាល់បាតុភាពទាំងឡាយណាដែលកើតចេ ញពីការចែកវិញ្ញាបនបត្រ បណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ នេះ គឺជាការទទួលខុស ត្រូវរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។
សូមជម្រាបថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លទ្ធផលបានបង្ហាញថា មានបេក្ខជនជាប់ជាស្ថាពរចំនួន ៧២០១៦នាក់ ដែលស្មើនឹង ៦៥,៦៥ភាគរយ។ក្នុងចំណោមបេក្ខជនដែលជាប់ជាង ៧ម៉ឺននាក់នោះ បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣នាក់, និទ្ទេស B មានចំនួន ៥២១៥នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ និង និទ្ទេស E មានចំនួន ២៩ ៩១៥នាក់ ។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ទាំង ១៧៥៣នាក់ បេក្ខជននៅរាជធានីភ្នំពេញ ចំនួន ៥៦៥នាក់, សៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានបេក្ខជនដាក់ពា ក្យប្រឡងសរុបចំនួន ១១៤ ១៨៥នាក់ ក្នុងនោះ ១០៤ ២៩៩នាក់ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧នាក់ជា បេក្ខជនស្វៃរិន, ៣៤៣៦នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា៕ សំរិត