ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីរនាក់ស្លាប់ និងរបួសធ្ងន់ ដោយសារ រថយន្តធំពីរគ្រឿងបុកគ្នា

44

 

ព្រះសីហនុះ មនុស្សពីរនាក់បានស្លាប់និងរបួសធ្ងន់ដោយសារតែរថយន្តធំ២គ្រឿងបុកគ្នា
លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុនៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C 8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំបាន(ស្លាប់)នៅកន្លែងកើតហេតុ។
ជន រងគ្រោះ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។

ក្នុងរថយន្តនោះមាន អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ(របួសធ្ងន់)

រថយន្ត១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3F 9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ។
ករណីនេះសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យនិងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង