ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណៈអូមីក្រុងកំពុងវាយលុក ផ្សារទួលទំពូងដំណើរការជាធម្មតា មានអាជីវករចូលលក់ដូរប្រមាណ៨៥ភាគរយ តែអតិថិជនថយចុះ

74

ភ្នំពេញ៖ ខណៈដែលជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុង
បាននិងកំពុងរីករាលដាលនៅរាជធានីភ្នំពេញ គេបានឃើញនៅតាមបណ្ដាផ្សារមួយចំនួន បានបើក
ដំណើរការជាធម្មតា ។ ក្នុងនោះសម្រាប់ផ្សារទួលទំពូងក៏បានដំណើរការជាធម្មតាដូចគ្នាផងដែរ ពោលគឺនៅទីផ្សារមួយនេះមានអាជីវករលក់ដូរ ប្រមាណ៨៥ភាគរយ ។ តែសម្រាប់អតិថិជនចេញ-ចូលទិញទំនិញមានការថយចុះ ។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះថា ៖ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងស្ថានភាពផ្សារទួលទំពូងគឺមានអាជីវករលក់ដូរប្រមាណជា៨៥ភាគរយ។តែសម្រាប់អតិថិជនចេញ ចូលផ្សារ មានការថយចុះ។
ពាក់ព័ន្ធនឹងវិធានការការពារទប់ស្កាត់ជំងឺកូវី-១៩នេះ អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
គណៈកម្មការផ្សារ នៅតែបន្តសកម្មភាពទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំ ដោយអតិថិជនដែលចេញ ចូលផ្សារ ត្រូវពាក់ម៉ាក បាញ់អាកុល ជាមួយនឹងការវាស់កំដៅមុននឹងចូលទៅក្នុងផ្សារផងដែរ ។ គណៈកម្មការផ្សារ នៅតែបន្តផ្សព្វផ្សាយនូវវិធានការ ការពារពីកូវីដ-១៩រាល់ថ្ងៃ ។ យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងនោះទេ។
លោកបញ្ជាក់ផងដែរថា សម្រាប់បងប្អូនអាជីវករវិញពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ-១៩ណាស់ ដោយពួកគាត់ បានពាក់ម៉ាក់ជាប្រចាំ ហើយនៅតាមបណ្តាតូបនីមួយៗ មានអាកុលសម្រាប់លាងដៃជាប្រចាំផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង