ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួត ទូកក្ដោងជើងឯកជាតិ

76

ភ្នំពេញ៖ការប្រកួតទូកក្ដោងជើងឯកជាតិ បានបញ្ចប់ហើយដែលនេះជាការប្រកួតដោយ ប្រើប្រាស់ថវិការបស់ក្រសួង អប់រំយុវជន និង កីឡា ។
ការប្រកួតនេះមានកីឡាករ កីឡាការិនីចូលរួមចំនួន២៣រូប ដែលមកពីក្លិបចំនួន៣គឺក្លិបទូកក្ដោងខេត្តកែប ក្លិបទូកក្ដោងសុខា និង
ក្លិបទូកក្ដោតតារាសាគរ ។វិញ្ញាសាចំនួន៤ដែបានដាក់ឲ្យប្រកួតនោះរួមមានWindsurfing RS: One ដែលមានកីឡាករចំនួន៦រូបប្រកួតវិញ្ញាសា
នេះ ។វិញ្ញាសា Windsurfing Teacnh 293ដែលមានកីឡាករចំនួន៦រូបចូលរួមប្រកួត ។វិញ្ញាសាLaser Byte មានកីឡាករ៦រូបចូលរួមប្រកួត និង
វិញ្ញាសាByte Boat Open មានកីឡាករ៦រូបចូលរួមប្រកួតដែរ ។

លោកសោម សុទ្ធរិទ្ធិពង្សដែលជាអគ្គលេខាធិការសហព័ន្ធ បានចាត់ទុកថាសមត្ថភាព កីឡាករកីឡាការិនីមានការរីកចម្រើនគួរឲ្យ
កត់សម្គាល់ ។ លោកបន្តថាដោយ សារការយកចិត្តទុកដាក់ពីសហព័ន្ធ និង មូលដ្ឋានកងទ័ពជើងទឹករាមព្រម ទាំងអាណាព្យាបាលកីឡាករ កីឡាការិនីពួកគេហ្វឹកហាត់តាំង ពីបាតដៃទទេរយៈពេល៧ឆ្នាំដោយ គ្មានសម្ភារៈគ្រប់គ្រាន់រហូតក្លាយ ជាធនធានកីឡាករកីឡាការិនីប្រកបដោយសក្ដានុពល ។
ចំពោះលទ្ធផលនៃការប្រកួតសម្រាប់វិញ្ញាសា Windsurfing RS: One ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករប៉ាល់ សិលា លេខ២ កីឡា
ករសែម ប្រុសពៅ និង លេខ៣ កីឡាករ ហេដន សុភី ។វិញ្ញាសា Windsurfing Teacnh 293 ចំណាត់ថ្នាក់លេខ១ កីលាករ កែវ ភារុណ លេខ ២កីឡាករកែវ ភានុន និងលេខ៣កីឡាករ សុខ គុយសៀន ។ វិញ្ញាសា Laser Byte ចំណាត់ថ្នាក់លេខ១កីលាករ ស៊ុន ចាន់ឌឿន លេខ២ កីឡាករញ៉ូវ ចាន់ និងលេខ៣កីឡាករ ស៊ីន សំណាង ។សម្រាប់វិញ្ញាសា Byte Boat Openចំណាត់ថ្នាក់លេខ១កីឡាករស៊ីន សំណាង លេខ២កីឡាករមាច
រិទ្ធីវង្ស និងចំណាត់ថ្នាក់លេខ៣ កីឡាករស៊ុស រ៉ា ៕

អត្ថបទដែលជាប់ទាក់ទង