អភិបាលខណ្ឌប្ញស្សីកែវរជុំ ស្តីពី វឌ្ឍនៈភាពនៃការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ លោកអធិការរង លោកមេបញ្ជាការរង ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងប៉ុស្តិ៍ សង្កាត់ទាំង៧ ចូលរួមក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការរៀបចំសណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។
ក្រោយពីចប់កិច្ចប្រជុំZoom ជាមួយរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ បានបន្តកិច្ចប្រជុំ និងបានឧបត្ថម្ភដល់សង្កាត់ទាំង៧ នូវផ្ទាំងព័ត៌មានសេចក្តីជូនដំណឹងអំពី តារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០៩០/២១ សជណ.ស។
ខ្លឹមសារនៃកិច្ចប្រជុំខាងលើនេះដែរមានដូចជា៖ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យក្នុងមូលដ្ឋាន។
ការរំដោះចិញ្ចើមផ្លូវ សាធារណៈតាមទីតាំងសំខាន់ៗ ក្នុងមូលដ្ឋាន។
ពង្រឹង និងបន្ត ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ៕