គំនិតបញ្ញវ័ន្ដ ៖ ម្រាមដៃ ដែលចូលចិត្តចង្អុលគេ
ភ្នំពេញ ៖ មនុស្សជាច្រើនចូលចិត្តប្រើចង្អុលដៃរបស់ខ្លួន ចំពោះអ្នកដទៃណាស់ ដោយមិនទាំងដឹងថា ក្នុងពេលតែមួយ មានម្រាមដៃរបស់ខ្លួន៣ ឬ ៤ កំពុងតែចង្អុលមកខ្លួនឯងវិញឡើយ ។
សព្វថ្ងៃនេះមានមនុស្សជាច្រើន និយាយថាជីវិតយើងខ្លីណាស់ ធ្វើល្អដាក់គ្នាទៅតើងម្នាក់ៗ រស់នៅបាន១០ឆ្នាំប៉ុន្មានដងទៀត ? វាជា
សំដីល្អគួរឲ្យគោរពណាស់ តែពេលខ្លះវាគ្រាន់តែការសម្ដែង ចេញឲ្យឃើញ និង ឲ្យពិរោះតែប៉ុណ្ណោះ រីឯខាងក្នុងចិត្តវិញអ្ហេះ និយាយពីរលួយ
ជាងផ្លែល្វាទៅទៀត ។
ស្មេរអង់គ្លសដ៏ល្បីល្បាញ គឺលោក វីល្លីយ៉ាម សេកស្ពៀរ បានសរសេរថា៖ <ខ្ញុំសប្បាយរីករាយជានិច្ច តើអ្នកដឹងទេថា តើមកពីមូលហេតុ អ្វីទៅ> ?យើងអាចតបទៅវិញថា នរណាទៅដឹងបើខ្ញុំ កើតមិនទាន់លោកឯងផង ។ បើលោកឯងដឹងម៉េច ក៏មិនព្រមប្រាប់ខ្ញុំផង ព្រោះខ្ញុំជាអ្នកជំ
នាន់ក្រោយ ក៏ចង់ដឹងខ្លះៗដែឬ ។ ស្មេរអង់គ្លេសរូបនេះ សរសេរដោយថា៖ <ព្រោះខ្ញុំអត់ចង់បានអ្វីពីគេ>។
ជាការពិតហើយ ការរង់ចាំអ្វីពីគេលំបាកណាស់ ព្រោះជីវិតនេះខ្លីណាស់ ។ វីល្លីយ៉ាម សេកស្ពៀរ បានសរសេរទៀតថា ”ចូរអ្នកស្រ
ឡាញ់ជីវិតរបស់អ្នក សប្បាយរីករាយ នឹងជីវិតរបស់អ្នក ដោយរក្សាស្នាមញញឹម ហើយចងចាំថា មុននឹងនិយាយត្រូវស្ដាប់សិន គឺស្ដាប់ឲ្យបាន
ច្រើន និង និយាយតិចបំផុត “ ។
មុននឹងសរសេរ ឬ មុននឹងគូរត្រូវគិតជាមុនសិន ។ មុននឹងបន់ស្រន់ ត្រូវអត់ទោសជាមុនសិន ។ មុននឹងធ្វើបាបគេ ត្រូវពិចារណាជា
មុនសិន ។ មុននឹងស្អប់គេត្រូវស្រឡាញ់សិន ពិសេសមុននឹងស្លាប់ ត្រូវតែខំរស់ជាមុនសិន ។ អ្វីទាំងប៉ុន្មាននេះ មិនមែននាយខ្ញុំចេះ តែនឹងស្រមៃ
ឃើញហើយយកមកចែកគ្នា ហិតនោះទេ តែវាជាគំនិតរបស់ស្មេរអង់គ្លេស លោកវីល្លីយ៉ាម សេកស្ពៀរ ។
សូមមនុស្សទាំងឡាយ មុននឹងលើកម្រាមដៃចង្អុលគេ ត្រូវតែរិះគិតមើលតើ ក្នុងពេលតែមួយមានចង្អុលដៃប៉ុន្មាន ដែលចង្អុលមកលើ
យើងវិញ ។សូមរៀនខ្មាសខ្លួនឯងផង ៕