អភិបាលខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាព អាងស្ដុបទឹកបឹងត្របែក រួចពិនិត្យការចាក់ដីស្ថាបនាផ្លូវអមជុំវិញ អាងស្ដុបទឹក និងសិក្សាពីផលប៉ះពាល់ផ្សេងៗ ជុំវិញអាងស្ដុបទឹកបឹងត្របែក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌចំការមនគឺលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំ មន្រ្តីជំនាញដែលមានមុខងារការងារតាម ជំនាញនិមួយៗដោយចុះទៅត្រួតពិនិត្យ ដោយផ្ទាល់អំពីស្ថានភាពអាងស្ដុបទឹកបឹងត្របែក ក្នុងមូលដ្ឋានខណ្ឌចំការមននៃ រាជធានីភ្នំពេញហើយក៏បាន បន្តដំណើរចុះពិនិត្យនៃការចាក់អាចម៍ដី ដើម្បីស្ថាបនាផ្លូវនៅអមជុំវិញ អាងស្ដុបទឹកស្អុយបឹងត្របែកនិង បន្តចុះមើលអំពីផលប៉ះពាល់ផ្សេងៗ នៅជុំវិញអាងស្ដុបទឹកស្អុយបឹងត្របែក ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ។
ចំពោះការងារនេះដោយមានការ ចូលរួមពីសំណាក់អស់លោកជាអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ, និង លោកចៅសង្កាត់ផ្សារដើមថ្កូវព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះអាងស្តុកទឹកស្អុយបឹងត្របែងនេះ គឺមានសារៈសំខាន់ក្នុងការរំដោះទឹកជំនន់ ដោយទឹកភ្លៀងនារដូវវស្សា និង ទឹកប្រើប្រាស់រួចនៅតាមផ្ទះ តាមសណ្ឋាគារ តាមផ្ទះសំណាក់ តាមភោជនីយ៍ដ្ឋាននានា និង តាមបណ្ដាផ្សារនានា។ល។និង។ល៕