ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ៤នាក់ ​ចាប់​បង្ខាំង​ ធ្វើ​ទារុណកម្ម​ជនជាតិដូចគ្នារឿងជំពាក់លុយលេងល្បែងកាស៊ីណូ

74

​ព្រះ​សីហ​នុ​៖ ​ជនរងគ្រោះជាជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅជួយអន្តរាគមន៍ នៅជាន់ទី៤សណ្ឋាគារ នៃកាស៊ីណូឆាយយូ ទីដែលជនរងគ្រោះ ត្រូវបានជនដៃដល់ដែលជនជាតិចិនដូចគ្នា បានចាប់បង្ខាំងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធរឿងលុយ ហើយជនជាតិ​៤​នាក់ ​ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន ​។​

ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានធានាលុយចំនួន១០០.០០០យ័ន ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែង នៅកាស៊ីណូ ឆាងយូ ពេលលេងចាញ់ មិត្តភក្តិរបស់ជនរងគ្រោះគ្មានលុយសង ក្រុមជនសង្ស័យ បានចាប់ជនរងគ្រោះឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសរសេរលិខិតជំពាក់ប្រាក់។ ជនសង្ស័យ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី។

​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​ និង​២០​នាទី​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ជាន់​ទី​៤​សណ្ឋាគារ​ នៃ​កាស៊ីណូ​ឆាងយូ ​ក្នុង​បន្ទប់​លេខៈ​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​ករណី​ ចាប់​ឃុំឃាំង​ បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​។​ ដោយ​បាន​ទទួលបញ្ជារ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤​ បាន​ប្រតិបត្តិការ​បង្ក្រាប​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ បាន​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ (​ស្រី​​ម្នាក់​)​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ជា​ជនជាតិ​ចិន​ចំនួន​ ៤​នាក់​។​ ជន​រង​គ្រោះ​ ២​នាក់ ​រួម​មាន ​ទី​១-​ឈ្មោះ​ CHEN​ TI​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ចិន​ លេ​ខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨០៨៤២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​បែក​មាត់​ និង​ស្នាម​ដាច់​រលាត់​ខ្នង​(​រង​របួស​មធ្យម​)​ ទី​២-​ឈ្មោះ​ DAI​ YANYING​ ភេទ​ស្រី​ អាយុ​ ៤៤​ឆ្នាំ​ ជនជាតិ​ចិន​ លិ​ខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨៩៣៨២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ​

​ជនសង្ស័យ​ ៤​នាក់​ទី​១-​ឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៧១១០៧៨៣​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​,​ ទី​២-​ឈ្មោះ​ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E១៨៤៨៥៥៨៨​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​,​ ទី​៣-​ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៨៩៦៨៤៣២៧​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ និង​ទី​៤-​ឈ្មោះ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៥៣៧០៣៤៨​ ស្នាក់​នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខៈ​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ ​
​វត្ថុ​តាង​ចាប់​យក​បាន​៖​ពិល​ឆក់​ចំនួន​ ២​គ្រឿង​ រថយន្ត​ ១​គ្រឿង​ ម៉ាក​ LEXUS​ RX៣០០​ ពណ៌​ស​ ស្លាក​លេខៈ​ ភ្នំពេញ​ 2AL-5010​។​​ករណី​នេះ​កើតឡើង​ដោយសារ​ ជន​រង​គ្រោះ​បាន​ធានារ​លុយ​ចំនួន​ ១០០.០០០​យ័ន​​ ពី​ក្រុម​ជនសង្ស័យ​ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ ឆាង​យូ​ ពេល​លេង​ចាញ់​មិត្ត​ភ​ក្តិរបស់​ជន​រង​គ្រោះ ​គ្មាន​លុយ​សង​ក្រុម​ជនសង្ស័យ ​បាន​ចាប់​ជន​រង​គ្រោះ​ឃុំឃាំង​ក្នុង​បន្ទប់​ ហើយ​ធ្វើ​ទារុណកម្ម​ វាយ​ធ្វើបាប​ ប្រើ​ពិល​ឆក់​ បង្ខំ​ឲ្យ​ជន​រង​គ្រោះ​សរ​សេរ​លិខិត​ជំពាក់​ប្រាក់​។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង