ក្រសួងទេសចរណ៍ បេី កកិច្ចប្រជុំស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ) ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ បើកកិច្ចប្រជុំ ស្តីពីការគ្រប់គ្រង មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ( ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ) ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ។ នេះបើ យោង តាម ប្រភពព័ត៌មាន ពី ក្រសួង ទេសចរណ៍ ។
ក្រសួង ទេសចរណ៍ បានបន្ថែមថា ក្នុង កិច្ច ប្រជុំ នោះ ដែរ ដោយមានការចូលរួម ពីលោកប្រធានមន្ទីរទេសចរណ៍ និងលោកអភិបាលរងរាជធានីខេត្ត ជាមួយនឹងការ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម សេវាកម្មទេសចរ ណ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ជាក់ស្ដែង ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ បានដាក់ចេញវីដេអូស៉្បតស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមាសម្រាប់សេវាកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)” តាមគន្លងប្រក្រតីភាពថ្មី ។
សូមជម្រាបថា ដោយ អនុវត្តតាមអនុសាសន៍ក្រើនរំលឹក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្មាំ២០២២ ពាក់ព័ន្ធនឹងសញ្ញាណកត់សម្គាល់ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី(អូមីក្រុង) ក្រសួងទេសចរណ៍ បានចេញវីដេអូស៉្បត ស្តីពី “ការអនុវត្តនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)” តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំ ណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួន ឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្ម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព ភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩៕ សំរិត