ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា១លានរៀល ជូនលោកយាយក្រីក្រម្នាក់ សម្រាប់ព្យាបាលជំងឺ

49

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅរសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់តំណាងឲ្យនាំយកថវិកាចំនួន ០១លានរៀល ទៅឧបត្ថម្ភ ជូនលោកយាយក្រីក្រមួយរូប មានមុខរបរ ដើរលក់នំកង ហើយចៃដន្យដើររអិលជើងដួលបាក់កដៃ ពេលធ្វើដំណើរត្រឡប់មកពីលក់នំវិញ។
ប្រភពញាតិជិតខាង លោកយាយរងគ្រោះ បញ្ជាក់ថា ស្ត្រីវ័យចាស់រូបនេះ ស្ថិតក្នុងគ្រួសារក្រីក្រ ហើយខ្វះខាតថវិកា សំរាប់ព្យាបាលជំងឺបាក់កដៃ ព្រោះរូបគាត់មានជីវភាពក្រលំបាកខ្លាំង។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា លោកយាយរងគ្រោះ ឈ្មោះ អុិន សារឿន អាយុ ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា បន្តថា ការផ្តល់ជំនួយថវិកាចំនួន ០១លានរៀលនេះ ប្រយោជន៍ដើម្បីជួយសម្រួលដល់ការចំណាយ របស់លោកយាយ សម្រាប់យកទៅព្យាបាលរបួសដៃ របស់គាត់។

ក្រោយទទួលបានថវិកាឧបត្ថម្ភ ស្ត្រីវ័យចំណាស់ឈ្មោះ អ៊ិន សារឿន បានគោរពថ្លែងអំណរអរគុណ ចំពោះ ទឹកចិត្ដសប្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភថវិកា ដើម្បីឲ្យរូបគាត់ យកមកព្យាបាលដៃ របស់គាត់។

ជាងនេះទៀត លោកយាយ ក៏បានជូនពរ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសារ សូមមានសុខភាពល្អ និងប្រកបមុខរបរទទួលទាន ឲ្យទទួលបានជោគជ័យ ជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង